- 2021-04-24 10:50:00
- ការអប់រំ
សាកលវិទ្យាល័យ PPIU និងសាលាតិចណូ បន្តសហការគ្នា ៥ឆ្នាំទៀត ដើម្បីគោលបំណងធំ ៣
- 2021-04-24 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកលវិទ្យាល័យ PPIU និងសាលាតិចណូ បន្តសហការគ្នា ៥ឆ្នាំទៀត ដើម្បីគោលបំណងធំ ៣
ចន្លោះមិនឃើញ
ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) អមដំណើរដោយសហការីនៃស្ថាប័នអប់រំឧត្តមសិក្សាទាំងពីរ បានជួបប្រជុំនៅ PPIU ដើម្បីពិភាក្សាការងារ និងបន្តអនុស្សរណៈយោគយល់គ្នារយៈពេល ៥ឆ្នាំតទៅទៀត គឺចាប់ពីឆ្នាំ ២០២១ នេះ រហូតដល់ឆ្នាំ ២០២៥។
ភាគីទាំងពីរ បានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ ៣ ចំណុចសំខាន់ៗ ដែលមានដូចខាងក្រោម៖
១. ការអនុវត្តបច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន (TnL) តាមអនឡាញ
២. ការរៀបចំបង្កើតកម្មវិធី អាជីវកម្មបង្កើតថ្មី (Startup) និង សហគ្រាសធុនតូច និងមធ្យម (SME) សម្រាប់ឱ្យនិស្សិតនៃស្ថាប័នទាំងពីរអនុវត្ត និងទទួលបានបទពិសោធន៍ក្នុងអាជីវកម្ម
៣. សហការក្នុងការស្រាវជ្រាវ និងការផ្លាស់ប្តូរធនធានគ្រូបង្រៀន។ ភាពជាដៃគូរវាងស្ថាប័នអប់រំនៅកម្ពុជា ជាឆន្ទៈនិងគោលបំណងដ៏មុះមុតរបស់ថ្នាក់ដឹកនាំទាំងពីរ។
អនុស្សរណៈនេះនឹងផ្តល់ឱកាសដល់និសិ្សតនៃស្ថាប័នទាំងពីររៀនសូត្រនូវចំណេះដឹងថ្មីៗទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង និងទទួលបានបទពិសោធន៍ដោយផ្ទាល់៕