• 2021-09-02 09:28:52
  • ការអប់រំ

សូមប្អូនៗជ្រាប! E-School Cambodia បើកវគ្គបំប៉នសិស្សពីថ្នាក់ទី ៧ដល់ទី១២ រយៈពេល ៣ខែ

  • 2021-09-02 09:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាបង្រៀនតាមអនឡាញឈានមុនគេនៅកម្ពុជាលើការអប់រំតាមបែបឌីជីថល E-School Cambodia បានរៀបចំការពង្រឹងវិធានការ ដើម្បីជំរុញដល់ការសិក្សារបស់សិស្សានុសិស្សឆ្នាំសិក្សា២០២១ ដល់ ២០២២នេះ ដោយ​បានដាក់ដំណើរការនូវថ្នាក់សិក្សាថ្មីសម្រាប់ជំនួយដល់ការសិក្សាពីចម្ងាយជូនប្អូនៗសិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២។

សាលាបង្រៀន E-School Cambodia ចាប់ផ្ដើមបើកដំណើរការការចុះឈ្មោះ ថ្នាក់បំប៉ន ៣ខែ ជូនប្អូនៗសិស្សានុសិស្ស ចាប់ពីថ្ងៃទី១ ខែកញ្ញានេះ ក្នុងគោលបំណងជូយជំរុញដល់ការសិក្សា ដែលប្អូនៗអាចរំឭកមេរៀនឡើងវិញបានគ្រប់មុខវិជ្ជាទៅតាមថ្នាក់សិក្សានីមួយៗ។

សម្រាប់ថ្នាក់បំប៉ន៣ខែនេះ E-School Cambodia ផ្ដល់ជូននូវអត្ថប្រយោជន៍៦យ៉ាង៖

  • ទី១: សិស្សានុសិស្សទទួលបានការបំប៉នមេរៀនឡើងវិញតាមវីដេអូក្នុងអ៊ែប គ្រប់មេរៀនគ្រប់មុខវិជ្ជា។

  • ទី២ : សិស្សអាចធ្វើការប្រឡងតេស្ត ពង្រឹងចំណេះដឹងតាមមេរៀននីមួយៗក្នុងអ៊ែប។

  • ទី៣ : សិស្សទទួលបានសៀវភៅសិក្សាពុម្ពគោលគ្រប់មុខវិជ្ជាក្នុងអ៊ែប។

  • ទី៤ : សិស្សអាចសាកសួរសំនួរទៅកាន់គ្រូបង្គោល និងមិត្តភក្តិផ្សេងៗទៀតដែលសិក្សាជាមួយគ្នាក្នុងអ៊ែប។

  • ទី៥ : សិស្សត្រូវបានបង្ហាត់បង្ហាញបន្ថែមលើការរៀនដោយគ្រូបង្គោល។

  • ទី៦ : សិស្សអាចតាមដានរបាយការណ៍ និងលទ្ធផលអំពីការសិក្សាខ្លួនឯង។

ប្អូនៗសិស្សានុសិស្សនឹងទទួលបានការផ្ដល់ជូនពិសេស សម្រាប់ការចុះឈ្មោះក្នុងខែកញ្ញានេះ និងចាប់ផ្ដើមចូលសិក្សានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ ដើម្បីជាជំនួយដល់ការសិក្សា របស់សិស្សានុសិស្ស​ កម្រិតមធ្យមសិក្សាចំណេះទូទៅ កំពុងត្រៀមបំប៉នការសិក្សាមុនពេលប្រឡងនេះ E-School Cambodia ក៏បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើបច្ចុប្បន្នភាព ជំនាន់ទី៤ ( Update Version 4 ) ដែលបន្ថែមមុខងារច្រើនជាងមុន និងជំនួយដល់ការសិក្សា ដើម្បីឱ្យការសិក្សាពីចម្ងាយកាន់តែមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះថែមទៀត ដោយមានគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏អាចទទួលបានឱកាសពីការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនេះកាន់តែសម្បូរបែប។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖

ហ្វេសប៊ុកផេក E-School Cambodia

និងទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 089 802 266/081 802 266/090 787 999

Link ដោនឡូតកម្មវិធី E-School Cambodia

មតិយោបល់