• 2021-12-03 09:30:31
  • ការអប់រំ

មកដឹងគន្លឹះ ស្វែងរកឯកសារមេរៀន នៅលើ Google លឿនរហ័ស ហើយបានផលជាងមុន

  • 2021-12-03 09:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្វែងរកព័ត៌មាន ឬឯកសារមេរៀន នៅលើ Google ជាការចាំបាច់សម្រាប់សិស្សានុសិស្សដែលត្រូវដឹង ជាពិសេសគន្លឹះនៃការស្វែងរកឱ្យមានប្រសិទ្ធិភាព និយាយជារួមគឺធ្វើយ៉ាងណាឱ្យបានលឿន រហ័ស និងចំគោលដៅ។

ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកគួរតែយល់ដឹងអំពីការស្វែករកមេរៀន នៅលើ Google ៖

១. ស្គាល់ពាក្យដែលមានន័យដូចនឹងអ្វីដែលអ្នកកំពុងចង់រក

នៅក្នុង Google មានពាក្យជាច្រើនដែលមានន័យដូចគ្នា ដូច្នេះអ្នកគួរតែបានដឹងពីពាក្យដែលមានន័យដូចគ្នានោះឱ្យបានច្រើន។

២. កុំបញ្ចូលចម្លើយរបស់អ្នកនៅក្នុងការស្រាវជ្រាវ

អ្នកកំពុងស្វែងរកចម្លើយពីសំនួរមួយនៅក្នុង Google ដូច្នេះអ្នកត្រូវដឹងថា មិនអាចធ្វើរឿងមួយនេះដាច់ខាត បើមិនចង់ទទួលព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ អ្វីដែលអ្នកគួរធ្វើគឺ ប្រើជាសំនួរឱ្យចំៗ ឧទាហរណ៍ដូចជា "What is the average length of an octopus?" តែមិនមែន "Is the average of an octopus 21 inches?" នោះទេ។

៣. ប្រើពាក្យនាំមុខដើម្បីស្រាវជ្រាវ

នៅពេលដែលអ្នកស្វែងរកមេរៀនឫឯកសារណាមួយអ្នកត្រូវដឹងថា អ្នកចង់ស្រាវជ្រាវពីអ្វី ហើយចង់ដឹងពីអ្វី ដូច្នេះការប្រើពាក្យនៅខាងមុខជារឿងសំខាន់ណាស់។ ឧទាហរណ៍ដូចជា ប្រវត្តិ, អត្ថន័យ,ជីវប្រវត្តិ ... ជាដើម។

៤. ប្រើជាសំឡេងដើម្បីស្រាវជ្រាវ

បច្ចេកវិទ្យាកាន់តែទំនើប ប្រើសំឡេងរបស់អ្នកដើម្បីស្វែងរកអ្វីដែលចង់ដឹងដឹង ប៉ុន្តែត្រូវប្រុងប្រយ័ត្នពី Spelling។

៥. ប្រើពាក្យគន្លឹះ

"Wh Question" ត្រូវបានប្រើប្រាស់នៅក្នុងការស្រាវជ្រាវយ៉ាងមានប្រសិទ្ធភាព នៅខាងមុខ ឬដើមឃ្លានៃប្រយោគ។

៦. ប្រើពាក្យត្រឹមត្រូវ

Google មិនមែនជាម៉ាសុីនរ៉ូបូតទេ។ អ្នកមិនអាចចេះតែវាយពាក្យផ្តេសផ្តាស ព្រោះអ្នកនឹងមិនអាចស្វែងរកពាក្យដែលអ្នកចង់រក ហើយយក៏ខ្ជះខ្ជាយពេលវេលាផងដែរ។

៧. ស្វែងរកតាមរយៈរូបភាព

ការស្វែករកអ្វីមួយនៅលើ Google អាចប្រើជារូបភាពជំនួសឱ្យការសរសេរផ្ទាល់ ព្រោះនេះជាវិធីសាស្ត្រមួយចំណាយពេលលឿន ហើយអត់ស្ត្រេស។

ប្រភព ៖ usatoday

មតិយោបល់