- 2022-11-26 06:29:29
- ការអប់រំ
ស.ស.យ.ក.បើកមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសប្រមាណ ១៤០០នាក់ចូលរួម
- 2022-11-26 06:29:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស.ស.យ.ក.បើកមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសប្រមាណ ១៤០០នាក់ចូលរួម
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹកមិញនេះរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយវត្តមានចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍សរុបប្រមាណ ១៤០០នាក់នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។
មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ទី១ បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន ទី២ ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. ទី៣ បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល និងទី៤ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។
ការរៀបចំនេះមិនត្រឹមតែជាការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិផងដែរ។
បញ្ជាក់ដែរថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៦ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ៕