• 2022-12-13 03:35:13
  • ការអប់រំ

អ៊ុតលទ្ធផលបាក់ឌុបចុងខែនេះ កុំភ្លេចអាហារូបករណ៍១០០% ៦៥កន្លែង កំពុងរង់ចាំសិស្សឆ្នើម

  • 2022-12-13 03:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចេញជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ២០២២ នេះហើយ។ សាកលវិទ្យាល័យល្បីៗមួយចំនួន កំពុងស្វែងរកមុខសិស្សឆ្នើម ដើម្បីសិក្សាបន្ដថ្នាក់បរិញ្ញាប័ត្រលើមុខជំនាញជាច្រើន។

ជាក់ស្ដែងសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ(AUPP) ប្រកាសផ្ដល់អាហារូបករណ៍ ១០០%សម្រាប់សិស្សទើបប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិដែលបានជាប់ជាបេក្ខជនឆ្នើមចំនួន ៦៥កន្លែង ក្នុងឆ្នាំសិក្សា ២០២៣។

តាមរយៈសារមួយរបស់លោក ពុយ គា ឲ្យដឹងថា អាហារូបករណ៍ដែលនឹងផ្ដល់ជូន គឺមានលើមុខជំនាញដូចជា៖ ធុរកិច្ច (Business) ច្បាប់ (Law) កិច្ចការសកល (Global Affairs) និងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)។

ក្រៅពីអាហារូបករណ៍១០០% សាកលវិទ្យាល័យក៏ផ្តល់អាហារូបករណ៍តាមនិទ្ទេសផងដែរ។ សម្រាប់អាហារូបករណ៍តាមនិទ្ទេសនិសិ្សតអាចទទួលបានអាហារូបករណ៍ដោយអាស្រ័យលើនិទ្ទេសនៃការប្រឡងសញ្ញាបត្រទុតិយភូមិដូចជានិទ្ទេស A និងនិទ្ទេស B។

ទន្ទឹមគ្នានេះ សាកលវិទ្យាល័យ ក៏ស្វាគមន៍ចំពោះលោក លោកស្រី និងសិស្សានុសិស្សដែលមានបំណងចង់អញ្ជើញទៅប្រឹក្សាយោបល់អំពីការសិក្សា និងការជ្រើសរើសមុខវិជ្ជា ដើម្បីសិក្សាផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់