• 2023-01-24 03:52:47
  • ការអប់រំ

យុទ្ធនាការសប្បុរសធម៌ #BeyondTheGames បានបង្ហាញភាសាបេះដូងដ៏ល្អដល់សិស្សមានពិការភាព

  • 2023-01-24 03:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈយុទ្ធនាការសប្បុរសធម៌ #BeyondTheGames សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ទទួលបានឱកាសកាន់តែពិសេសជួបជាមួយសប្បុរសជន ថ្នាក់ដឹកនាំ និងតារាល្បីៗ ដើម្បីចែករំលែកក្ដីស្រឡាញ់ ព្រមទាំងបានផ្ដល់សម្ភារៈសិក្សា និងគ្រឿងបរិភោគមួយចំនួនទៀត។

ក្នុងកម្មវិធីសប្បុរសធម៌ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មានការអញ្ជើញចូលរួមសំណេះសំណាលដោយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ាណែត អមដោយក្រុម KOLs (Key Opinion Leaders) ឬInfluencers ល្បីៗជាច្រើនរូប ព្រមទាំងក្រុមការងារយុទ្ធនាការ #BeyondTheGames។

កម្មវិធីសប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបសំណេះសំណាល ផ្ដល់ភាពកក់ក្ដៅ ចែករំលែកក្ដីស្រលាញ់ ស្វែងយល់បន្ថែមអំពីការសិក្សារបស់ប្អូនៗ ដែលមានពិការភាព ប្រគល់អំណោយដើម្បីជួយគាំទ្រដល់វិទ្យាល័យ ព្រមទាំងសំភារសិក្សា និងកាដូអនុស្សាវរីយ៍សម្រាប់ប្អូនៗ។

កម្មវិធីសប្បុរសធម៌នេះបានបង្ហាញឱ្យឃើញពី “ភាសាបេះដូង” ដ៏មានអត្ថន័យរបស់កម្ពុជា តាមរយៈការចូលរួមរបស់មហាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកជួបជុំគ្នាដើម្បីចែករំលែកក្ដីស្រលាញ់ និងជួយទៅដល់ប្អូនៗសិស្សានុសិស្សដែលមានពិការភាព កំពុងសិក្សានៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី៕

ជិន សុភ័ក្ដ្រ

មតិយោបល់