• 2015-06-08 16:56:04
  • ការអប់រំ

៣ចំណុច​សំខាន់ៗ​ពី​​​វេទិកា​សហគ្រិន​​ជេស៊ីអាយ ២០១៥

  • 2015-06-08 16:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​សំខាន់​ចំនួន៣ ​ដែល​​​​ជា​អត្ថន័យ​ទាំង​ស្រុង​​ក្នុង​ ​​វេទិកា​សហគ្រិន​ជេស៊ីអាយ ២០១៥ ​មាន ​យុទ្ធសាស្ត្រ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ទីផ្សារ​សាជីវកម្ម ​និង​យុទ្ធសាស្ត្រ​រៀបចំ​ហិរញ្ញវត្ថុ​សាជីវកម្ម ​ដើម្បី​ធ្វើ​យ៉ាង​ណា​​ជម្រុញ​ឲ្យ​អាជីវកម្ម​កាន់​តែ​ជោគជ័យ។ ​

 

 

​នាកាសនោះ យុទ្ធសាស្ត្រ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព ​​​​ទទួល​បាន​ការ​​ចង្អុល​បង្ហាញ និង​បក​ស្រាយ​​ពី​វាគ្មិន ជា​សហគ្រិន​ឆ្នើម​លោក ប៉ិច បូឡែន អនុប្រធានសភាយុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា និង​ជា​ស្ថាបនិក ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប។ យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ទីផ្សារ​សាជីវកម្ម ​​ មាន​លោក ឆូយ ពិសាល ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ហ៊ួតត្រាកូ​អន្តរជាតិ លីមីតធីត ជាអ្នក​បក​ស្រាយ​ និងយុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សាជីវកម្ម ​​មាន​លោក ម៉ៅ សាវិន នាយក​គ្រប់គ្រង​ផ្នែក​វិនិយោគ ​របស់​ក្រុមហ៊ុន Emerging Investment ជា​វាគ្មិន​។

 

វេទិកាសហគ្រិនរបស់​ជេស៊ីអាយកម្ពុជាឆ្នាំ២០១៥នេះ ធ្វើ​ឡើង​ដោយផ្ដោត​សំខាន់​​លើ​យុទ្ធសាស្ត្រ​ ក្នុង​ការអភិវឌ្ឍន៍​អាជីវកម្ម នាំ​ឱ្យ​សហគ្រិន ​ក៏​ដូច​ជា​អ្នក​​មាន​បំណង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ យក​ទៅ​ពិចារណាដើម្បី​ភាព​ជោគជ័យ និង​ជួយ​ដល់​សហគ្រិន​ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ ឱ្យ​កាន់​តែមាន​ភាព​​រីកចម្រើន។

 

មិន​តែ​ប៉ុណ្ណោះ​ ​​វេទិនេះមាន​គោលបំណង​ចម្បង​បី​ផ្សេង​ទៀត​រួមមានទី១៖ ដើម្បី​ផ្ដល់​ចំណេះ​ដឹង ​ទៅ​សហគ្រិន​គ្រប់​រូប ​ឱ្យ​បាន​យល់​ច្បាស់​អំពី​យុទ្ធសាស្ត្រ ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឱ្យ​បាន​ជោគជ័យ មាន​និរន្តរភាព។ ទី២៖ ចង់​ផ្ដល់​នូវ​វេទិកា​ជួបជុំ​មួយ ដល់បណ្ដាសហគ្រិន​ពាណិជ្ជករ​ ​យុវជន​ ដើម្បី​ចែក​រំលែក​នូវ​បទពិសោធន៍ និង​គន្លឹះ​ជោគជ័យ និង​ទី៣៖ ចង់​ផ្ដល់​​​ឱកាស​ពាណិជ្ជកម្ម​ភាព​ ជា​ដៃគូ​អាជីវកម្ម និង​ភាព​ស្និទ្ធស្នាល ក្នុង​បរិបទ​ពិភព​ជំនួញ តាមរយៈ​ការពង្រីក​បណ្ដាញ​ទំនាក់ទំនង។

 

គួរ​បញ្ជាក់​ថា សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជាសាខា​ភ្នំពេញ​​ ​​បាន​រៀបចំ​វេទិកា​សហគ្រិន​ជេស៊ីអាយ ២០១៥ (JCI​ Entrepreneur Square 2015) នៅ​សាល​សន្និបាត សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពី​រសៀល​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ២០១៥ កន្លង​ទៅ៕ 

 

 
 
 
 
 
 
 

 

ចុចអាន៖ សាលាកម្សត់មួយ​ក្នុង​​​​ខេត្ត​តាកែវ កំពុងជួប​ភាព​​ខ្វះ​ខាត

ចុចអាន៖ UP ចំណាយ​​​ជាង​​កន្លះ​​លាន លើ​​​បន្ទប់​ពិសោធន៍​​និង​​គ្លីនិក​​ទន្តសាស្ត្រ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់