• 2015-08-04 15:52:52
  • ការអប់រំ

បរិមាណ​សិស្ស​ខេត្ត​​​មក​រៀន​ត្រៀម​ប្រឡង​បាក់ឌុប​នៅ​​​​ ជ័យ ថាវី ​ធ្លាក់​ចុះ​ខ្លាំង​ឆ្នាំ​នេះ

  • 2015-08-04 15:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំសិស្ស​ខេត្ត​ ​​មក​រៀន​ត្រៀម​ប្រឡង​បាក់ឌុបនៅ​សាលា ជ័យ ថាវី មាន​ចំនួន​ច្រើនកុះករ នេះបើ​តាមការឱ្យ​ដឹងពី​លោកគ្រូ​គីមីវិទ្យា ជ័យ ថាវី ​។ ប៉ុន្តែ​ទោះបីជាយ៉ាងណា​លោក​​ថា ​ឆ្នាំ​នេះ​មិន​ដូចគ្នា​​ឡើយ ដោយ​ចំនួន​​សិស្ស​មក​ពី​បណ្ដា​​ខេត្ត​​ មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ។ ​​អ្វីជា​កត្តាគំរាមកំហែង?

 

 

លោក​ថា មក​ដល់​ត្រឹម​រយៈពេល​នេះ​ សិស្សដែល​​​រៀន​ត្រៀម​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ នៅ​សាលា​ ជ័យ ថាវី មាន​ចំនួន​សរុប​ប្រហែល ២០០០នាក់ ហើយ​​​​សិស្ស​​ខេត្ត​​​មាន​តែ ៣% ទៅ ៤% ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​មាន​ខ្ទង់ ៥០០០ នាក់ ហើយ​ក្នុង​នោះ សិស្ស​មក​ពី​ខេត្ត​ប្រមាណ​ជា ៣០% ទៅ ៤០ %។

 

​គ្រូ​បង្រៀន​មាន​ដើម​កំណើត ​នៅភូមិស្បែក ឃុំ​កណ្ដោល​ជ្រំ ស្រុក​ពញាក្រែក ​​ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា ដោយសារ​តែ​ការ​ប្រឡងថ្នាក់​ជាតិ​បាក់ឌុប មាន​​​រយៈពេលខ្លី​ពេក ជា​ហេតុ​ធ្វើ​ឱ្យសិស្ស​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះឡើង។ មួយ​វិញ​ទៀត ពីព្រោះតែសាលា​រដ្ឋ​តាម​បណ្ដា​ខេត្តមួយចំនួន បើក​វគ្គ​បំប៉ន​លើ​មុខវិជ្ជា​នេះដោយ​ឥតគិតថ្លៃ។

 

"សល់​តែជាង​ ៣​ សប្ដាហ៍ប៉ុណ្ណោះ ហើយ​ណា​មួយខាង​សាលា​រដ្ឋ គេ​មាន​បើក​វគ្គ​បំប៉ន ទើប​ពួកគាត់នៅ​​រៀន​តាម​សាលា​ទៅ។ ឥលូវ​រដ្ឋាភិបាល លោក​គិតគូរ​ណាស់​លើ​វិស័យ​អប់រំ"។ លោក​គ្រូ​វ័យ ​៥៣ ​ឆ្នាំ​បញ្ជាក់។

 

ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ដែល​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨ ៤៨៨ នាក់ ក្នុង​នោះ​ស្រី​ចំនួន ៤២ ០៣៦ នាក់ ដោយ​ចែក​ចេញ​ជា ១៤៩ មណ្ឌល​ប្រឡងស្មើនឹង ៣ ៥៧៦ បន្ទប់។

 

​​​គួរ​បញ្ញាក់​ថា​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា ​ក្រសួង​នឹង​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើ​ម៉ាស៊ីន​គិត​លេខ ​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឡើយ៕

 

 

 

គ្រូ ជ័យ​ថា​វី ៖ ជា​​​រឿង​​​ត្រឹម​​​ត្រូវ​​បំ​ផុត​​ដែល​​សិស្ស​ទិញ​​វិញ្ញាសា​​មក​​មើល

លោក​​ ជ័យ​ ថាវី ​ គ្រូ​បង្រៀន​គួរ​​ល្បី​ឈ្មោះ​​​ប្រចាំ​នៅ​កម្ពុជា ​ជា​នរណា?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់