- 2017-09-14 08:49:05
- ការអប់រំ
ចង់ដឹងអត់ ស គីមស៊ា ចូលគេងម៉ោងប៉ុន្មាន ទើបរៀនពូកែដល់ថ្នាក់ហ្នឹង?
- 2017-09-14 08:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអត់ ស គីមស៊ា ចូលគេងម៉ោងប៉ុន្មាន ទើបរៀនពូកែដល់ថ្នាក់ហ្នឹង?
ចន្លោះមិនឃើញ
ក្រោយប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ សិស្សឆ្នើម ស គីមស៊ា ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០ពេញ តែម្នាក់គត់ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមានសិស្សានុសិស្សមួយចំនួនចង់ដឹងថា តើរាល់យប់ គីមស៊ា ចូលគេងម៉ោងប៉ុន្មាន ទើបបានជារៀនពូកែម្ល៉ឹងៗ?
តាមរយៈបទសម្ភាសដោយផ្ទាល់ជាមួយ Sabay គីមស៊ា ប្រាប់ថា រូបគេចូលចិត្តចំណាយពេលរៀនពេលយប់ច្រើន។ ដូច្នេះការគេងអាចយប់ជ្រៅបន្តិចដែរ ក្នុងនោះ គីមស៊ា បែងចែកជា២របៀបដូចខាងក្រោម៖
ដើមឆ្នាំគីមស៊ា ចូលគេងម៉ោង ១២រំលងអាធ្រាត្រ
ក្រោយពេលប្រឡងឆមាសទី១ហើយ គីមស៊ា ប្រាប់ថា អាចគេងម៉ោង ១ ឫ២រំលងអាធ្រាត្រ
យ៉ាងណាក្ដី សិស្សឆ្នើមវ័យក្មេងរូបនេះប្រាប់ថា ការគេងអាចរៀងយប់ជ្រៅបន្តិចមែន ប៉ុន្តែទម្រាំក្រោកអាចខ្ទង់ម៉ោង ៨ ឫ៩ព្រឹកឯណោះ៕
ទស្សនាវីដេអូខាងក្រោមនេះ៖
ចុចអានអត្ថបទពាក់ព័ន្ធ៖