• 2017-12-31 03:37:10
  • សេដ្ឋកិច្ច

គ្រោះ​មហន្តរាយ​សកល​ឆ្នាំ​២០១៧​បាត់​បង់​​ប្រាក់​ហួស​ពី​ការ​ស្មាន​

  • 2017-12-31 03:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋកិច្ច​សកល​បាន​បាត់​បង់​លុយ​អស់​ច្រើន​ហួស​ពី​ការ​ស្មាន​ដោយ​សារ​គ្រោះ​មហន្តរាយ​ដែល​កើត​ឡើង​ពី​ធម្មជាតិ​ និង​មនុស្ស​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​នេះ។

តាម​របាយការណ៍​មួយ​​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់រង Swiss Re​ បាន​ឲ្យ​ដឹង​ថា​ គ្រោះ​មហន្តរាយ​កើត​ឡើង​ពី​ធម្មជាតិ​ និង​មនុស្ស​ជាតិ​បាន​ឲ្យ​ធ្វើ​ឲ្យ​បាន​ខាត​បង់​ប្រាក់​កើន​ឡើង​រហូត​ដល់​​៦៣​ភាគ​រយ​ដែល​​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​៣០៦​ប៊ីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រុម​ហ៊ុន​នេះ​បាន​ប៉ាន់​ស្មាន​ថា ​​គ្រាន់​តែ​​ការ​ខាត​បង់​​ប្រាក់​​ទៅ​លើ​ធានា​រ៉ាប់​រង​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និង​មនុស្ស​ជាតិ​ទូទាំង​ពិភព​លោក​​ប្រហែល​ជា​១៣៦​ប៊ីលាន​ដុល្លារ​​​អាមេរិក​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​​ខាត​បង់​ត្រឹម​​តែ​៦៥​ប៊ីលាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ របាយការណ៍​បាន​លើក​ឡើង​ថា​ ​នេះ​ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី​៣​​ក្នុង​កំណត់​ត្រា​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។

យោង​តាម​ក្រុម​ហ៊ុន​​ Swiss Re ​ដដែល​បង្ហាញ​ថា​ គិត​ជា​សកល​ មនុស្ស​ជាង​១១០០០​នាក់​បាន​ស្លាប់​​និង​បាត់​ខ្លួន​ពី​គ្រោះ​មហន្តរាយ​នានា​ក្នុង​ឆ្នាំ​២០១៧។ សហរដ្ឋ​អាមេរិក​ជា​កន្លែង​ទទួល​រង​គ្រោះ​​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​នោះ​មាន​ដូច​ជា​ គ្រោះ​មហន្តរាយ​ Harvey, Irma, និង​ Maria ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧៕

គ្រោះ​មហន្តរាយ​នៅ​ប្រទេស​ព័រតូរីកូ

ប្រភព៖ RT ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់