• 2018-01-30 00:55:00
  • សេដ្ឋកិច្ច

ថាភ្នំតាម៉ៅទៅធំហើយ តែសួនសត្វធំបំផុតនៅភ្នំពេញមួយទៀតត្រៀមបើកឆាប់ៗ

  • 2018-01-30 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​សត្វ Phnom Penh Safari World ​ជា​គម្រោង​សួនយក្ស​ដ៏ធំ​​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់​ជាង​ ១០​លាន​ដុល្លារ ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ LYP ​គ្រោង​នឹង​ដំណើរការ​ទីតាំងថ្មី​ប្រមាណ​ ៨០​ហិកតា ​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

តាម​ការ​ឲ្យ​ដឹង​ពីលោក រឿង សុវណ្ណនិកា ​ជំនួយការអ្នក​គ្រប់គ្រង​សួន​សត្វ​ ភ្នំពេញ​ សាហ្វារី ​ប្រាប់​ Sabay ថា បច្ចុប្បន្ន​ការសាង​សង់​សម្រេច​បាន​ប្រហែល ​៩០​ភាគ​រយ ហើយ​មិនយូរ​នោះ​គម្រោង​នឹងបញ្ចប់​ជាស្ថាពរ​ក្នុងឆ្នាំនេះ។

លោក​ឲ្យដឹងថា​ សួន​សត្វ​ដ៏ធំមួយ​នេះ ​ត្រូវបានរើពី​សួនចាស់ស្ថិត​ក្នុង​ខេត្តកោះ​កុង​មកកាន់​ជាយ​ក្រុង​ក្នុង​តំបន់​​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មីរបស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ​ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។

​លក្ខណៈ​ពិសេស​នៃសួនសត្វថ្មី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ​ គឺ​បាន​​ប្រមូល​ផ្ដុំ​សត្វ​គ្រប់​ប្រភេទ​ក្នុង​ទីតាំង​តែមួយ​ ​និង​បាន​បញ្ចូល​ការ​សាងសង់​ក្បូរ​ក្បាច់​រចនាខ្មែរ ​នៅ​ចំពី​មុខក្លោង​ទ្វារតំណាង​ដោយ​ កំពូល​ប្រាសាទ​អង្គរវត្ត​ អមជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា។ នេះបើ​តាម​ជំនួយការអ្នក​គ្រប់គ្រ​ងបញ្ជាក់។

គម្រោង​សាងសង់​រួម​មាន៖ -សាល​សំដែង​សត្វ​ស្វា -​សាល​សំដែង​សត្វ​បក្សី​ -សាល​សំដែង​សត្វ​ខ្លា​ -សាល​សំដែង​សត្វ​ក្រពើ -សួន​សត្វ​គ្រប់​ប្រភេទ -​សួន​ទឹក -សួន​ផ្កា​ ស្មៅ​ រុក្ខជាតិ -អគារ​អាហារដ្ឋាន​។ល៕

ចុចអានអត្ថបទបន្ទាប់៖

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ

មតិយោបល់
អត្ថបទថ្មី