• 2018-05-05 07:41:17
  • សុខភាព

នារីញ៉ាំបួស អាចទទួលបានផលអ្វីខ្លះទៅ?

  • 2018-05-05 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលនារីអាចទទួលបានពីការបរិភោគអាហារបួស។ តើមានអ្វីខ្លះទៅ?

១) នៅពេលដែលអ្នកពិសារបួស នោះមានន័យថា អ្នកមិនបរិភោគសាច់ទៀតទេ។ ដូចនេះ នៅពេលដែលអ្នកញ៉ាំបន្លែ និងផ្លែឈើច្រើន នោះជាតិពុលទាំងឡាយនឹងអាចចេញពីរាងកាយអ្នក ដោយជួយការពារឲ្យសុខភាពអ្នកល្អខ្លាំងណាស់ ហើយមិនងាយលើសជាតិខ្លាញ់ទៀតផង។

២) នៅក្នុងបន្លែ និងផ្លែឈើ មានផ្ទុកសារធាតុដែលអាចជួយការពារអ្នកពីជំងឺមហារីក ដោយវាមិនហ៊ានមកជិតអ្នកនោះទេ។ ជាពិសេស វានឹងជួយការពារបេះដូង និងសរសៃឈាមអ្នកបានល្អ។ ម្យ៉ាងទៀត ក្រលៀនអ្នកក៏អាចមានសុខភាពល្អដែរ ដោយមិនសូវប្រឈមមុខនឹងជំងឺនោះទេ។

៣) ក្រោយពេលដែលអ្នកពិសារអាហារបួសរួច វានឹងជួយពន្យារអាយុជីវិតរបស់អ្នក ដោយធ្វើឲ្យអ្នកមិនងាយកើតជំងឺឡើយ។ ជាពិសេស វានឹងជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក ថែមទាំងអាចជួយកាត់បន្ថយសម្ពាធនៃក្រពះ និងពោះវៀនអ្នកទៀតផង។ ដូចនេះ អ្នកអាចបរិភោគអាហារបួសបាន៕

ចុចអាន៖

ប្រភព ៖ health.com.kh

មតិយោបល់