- 2018-05-12 06:51:56
- សុខភាព
មានដឹងអត់ថា ជំងឺមុនបង្កឡើងដោយសារអ្វីខ្លះ?
- 2018-05-12 06:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ថា ជំងឺមុនបង្កឡើងដោយសារអ្វីខ្លះ?
ចន្លោះមិនឃើញ
ជំងឺមុនកើតឡើងនៅពេលដែលក្រពេញបញ្ចេញជាតិប្រេងឬសេបូម ដែលស្ថិតនៅគល់រោមមានការភ្ញោចច្រើនក្នុងពេលពេញវ័យ ឬដោយសារតែបម្រែបម្រួលអ័រម៉ូន។
ប្រេងសេបូមគឺជាសារធាតុធម្មជាតិមួយដែលផ្តល់ភាពរំអិល និងការពារស្បែក។ កាលណា ប្រេងមួយនេះផលិតកាន់តែច្រើន គឺជាប់ទាក់ទងនឹងការប្រែប្រួលរបស់ឥរិយាបថមនុស្ស ហើយវាក៏នាំឲ្យមានការស្ទះដល់គល់រោមបានដែរ។
រឿងនេះនឹងបង្កឲ្យទៅជា Whitehead បើសិនជាវាត្រូវបានគ្របដណ្តប់ដោយស្រទាប់ស្បែក ឬប៉ះពាល់នឹងខ្យល់ នឹងទៅជា Blackhead វិញ។ គល់រោមដែលស្ទះនឹងរីកធំៗទៅបន្តិចម្តងៗ រហូតទៅជាដុំមុនកើតឡើង។
នៅពេលគល់រោមរីកធំ ជញ្ជាំងរបស់វាប្រហែលជាបែក ដែលជាហេតុនាំឲ្យមានសារធាតុរលាកកើតឡើង និងបាក់តេរីលើស្បែកចូលទៅក្នុងស្រទាប់ជ្រៅៗរបស់ស្បែកបាន ទៅជាការរលាកបាន។ នៅពេលនេះវាអាចទៅជាខ្ទុះផង មុនផង និងគីសទៀត។
ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលមិនមែនជាដើមហេតុនាំឲ្យកើតមុនឡើយ៖
អាហារ៖ ឪពុកម្តាយច្រើនតែប្រាប់កូនវ័យជំទង់របស់ខ្លួនឲ្យចៀសវាងការញ៉ាំភីហ្សា និងអាហារចៀន ខណៈពេលដែលវាប្រហែលជាមិនល្អសម្រាប់សុខភាពទូទៅ តែវាក៏មិនមែននាំឲ្យកើតមុនដែរ។ ថ្វីបើការសិក្សាថ្មីៗមួយចំនួនបានបញ្ជាក់ថា របបអាហារមានកាបូអ៊ីដ្រាតខ្ពស់ ទឹកដោះគោ និងសូកូឡាធ្វើឲ្យមុនមានបញ្ហាកាន់តែខ្លាំង តែវាមិនប្រាកឡើយ។
ភាពគគ្រិច៖ Blackheads គឺជាជាតិប្រេងដែលធ្វើអុកស៊ីតកម្ម មិនមែនជាការគគ្រិចឡើយ។ ញើសមិនធ្វើឲ្យកើតមុនទេ ហើយវាក៏ត្រូវបានផលិតចេញនៅក្រពេញផ្សេងក្នុងស្បែកដែរ។ ម្យ៉ាងទៀត ការដែលលាងសម្អាតខ្លាំងបេកអាចធ្វើឲ្យស្បែកទៅជាស្ងួត និងរលាកបាន។
ស្ត្រេស៖ អ្នកខ្លះពិបាកចិត្តដោយសារតែកើតមុន ដូច្នេះពួកគេក៏ញិចវាចេញ ហើយក៏ធ្វើឲ្យវាកើតឡើងកាន់តែយូរដែរ។ យ៉ាងណាមិញ ស្ត្រេសមិនមែនដើរតួនាទីច្រើនលើការបង្កើតជាជំងឺមុនឡើយ។
ជាម្តងម្កាល ខាងក្រោមនេះអាចជាកត្តានាំឲ្យអ្នកជំងឺមួយចំនួនចេញមុនលើមុខដែរ៖
ដំណរពូជ៖ បើសិនជាឪពុកម្តាយម្នាក់របស់អ្នកមានជំងឺមុនធ្ងន់ធ្ងរ វាទំនងជាធ្វើឲ្យអ្នកកើតមុន ឬពិបាកគ្រប់គ្រងការកើតមុនដែរហើយ។
សម្ពាធ៖ សម្រាប់អ្នកជំងឺខ្លះ ការមានសម្ពាធពីការពាក់មួកសុវត្ថិភាព អាចធ្វើឲ្យកើតមុនដែរ។
ថ្នាំ៖ ថ្នាំខ្លះប្រហែលជាធ្វើឲ្យមុនកាន់តែធ្ងន់ដូចជា ថ្នាំដែលមានជាតិ Iodides, bromides, ឬថ្នាំចាក់ ឬលេបប្រភេទ Steroids ជាដើម។
ការងារ៖ ការងារខ្លះ ការប៉ះពាល់នឹងផលិតផលរោគចក្រដូចជា ប្រេងកាត់ឥវ៉ាន់ប្រហែលជាបង្កើតបានជាមុនលើស្បែកដែរ។
ផលិតផលសម្អាង៖ ផលិតផលសម្អាងមុខមាត់ និងថែរក្សាស្បែកខ្លះអាចធ្វើឲ្យស្ទះរន្ធញើស ដែលនាំឲ្យកើតមុនបានដែរ៕
ចុចអាន៖