- 2018-06-02 03:22:51
- ការអប់រំ
ទង្វើទាំង៧ ស្រីៗគិតថាធម្មតា តែប្រុសៗវិញគិតថាទាក់ទាញកប់
- 2018-06-02 03:22:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើទាំង៧ ស្រីៗគិតថាធម្មតា តែប្រុសៗវិញគិតថាទាក់ទាញកប់
ចន្លោះមិនឃើញ
មិត្តៗនារីប្រាកដជាភ្ញាក់ផ្អើលជាក់ជាមិនខានបើសិនជាដឹងថាសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនទាំងនេះត្រូវបានគិតថាទាក់ទាញនៅក្នុងក្នុងភ្នែកមនុស្សប្រុស ធ្វើឲ្យពួកគេដកភ្នែកមិនបាន។
១. ចងសក់រលុងៗ
ខុសពីចងសក់តឹងៗ និងទំលាក់ទាំងស្រុងនោះ ចងបែបធូររលុងៗទើបជាម៉ូដសក់ដែលមនុស្សចាប់ចិត្តខ្លាំងជាងគេលើមនុស្សស្រី។ ចង់ទាក់ទាញចំណាប់អារម្មណ៍គេដោយមិនចាំបាច់ប្រើពេលយូរ អាចប្រើវិធីសាស្ត្រនេះបាន។
២. ពេបមាត់
នៅពេលមានអ្វីមិនត្រូវចិត្ត ជំនួសឲ្យការខឹងសម្បារ អ្នកគ្រាន់តែពេបមាត់បន្តិចក៏អាចធ្វើឲ្យជ្រួលច្របល់ដែរ។ សកម្មភាពនេះធ្វើឲ្យគេគិតថាអ្នកគួរឲ្យស្រលាញ់ដូចជាកូនក្មេង។
៣. ផាត់មុខស្ដើងៗ
បុរសភាគច្រើនគិតថាស្រីៗដែលផាត់មុខក្រាស់ និងដិតធ្វើឲ្យគេមានអារម្មណ៍ថាពិបាកនៅជិត។ ហើយពេញចិត្តជាងនៅពេលដែលសង្សាររបស់ខ្លួនផាត់មុខបែបធម្មជាតិ។
៤. សម្លឹងមើលសង្សារ
យូរៗម្ដង អ្នកគួរសម្លឹងមើលគេឲ្យជាប់កុំដកភ្នែកឲ្យសោះដើម្បីបង្ហាញសញ្ញាថាអ្នកកំពុងផ្ដោតអារម្មណ៍លើគេ។ សកម្មភាពនេះនឹងធ្វើឲ្យបេះដូងគេលោតខុសចង្វាក់។
៥. ញញឹម
ដូចចំណុចនៅខាងលើដែរ សម្លឹងមើលភ្នែកគេឲ្យចំហើយញញឹមឲ្យស្អាតបំផុត ធានាថាជាមួយសកម្មភាពនេះ គេនឹងឈ្លក់វង្វេងជាក់ជាមិនខាន។
៦. ខាំមាត់ថើៗ
សកម្មភាពដែលអ្នកធ្វើពេលមិនដឹងខ្លួនមួយនេះ ក្នុងភ្នែកមនុស្សប្រុសគឺសិចស៊ីជាទីបំផុត។
៧. ពាក់អាវវាលស្មា
អាវវាលស្មាបង្អួតសាច់ខ្ចី និងរាងស្រឡូនគឺជាអាវុធដែលធ្វើឲ្យប្រុសងប់ងើបមុខមិនបាន។ យូរៗម្ដង ស្រីៗគួរប្ដូរមកពាក់អាវម៉ូដនេះដើម្បីប្ដូរបរិយាកាស៕
ចុចអាន៖