• 2018-06-05 04:24:31
  • សេដ្ឋកិច្ច

ពលរដ្ឋខ្មែរត្រូវដឹង! ចាប់ពីស្អែកទៅ ចង់ទៅធ្វើលិខិតឆ្លងដែន មិនមែនដូចពីមុនទៀតទេ

  • 2018-06-05 04:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​កែសម្រួល ការ​ផ្ដល់​ជូន​លិខិត​ឆ្លង​ដែន​ទៅ​កាន់​ប្រជាពលរដ្ឋ។ ចាប់​ពី​ស្អែក​នេះ​ទៅ ពោល​គឺ​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​តទៅ រយៈ​ពេល​នៃ​ការ​ផ្ដល់​ជូន​លិខិត​ឆ្លង​ដែន​ត្រូវ​កែប្រែ​ដូច​ខាង​ក្រោម​នេះ៖

សម្រាប់មនុស្សចាស់ (រយៈពេល១០ឆ្នាំ)

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

សម្រាប់កូនក្មេង (រយៈពេល១០ឆ្នាំ)

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ៨០ដុល្លារ​អាមេរិក

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១២០​ដុល្លារ​អាមេរិក

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ១៦០ដុល្លារ​អាមេរិក

បន្ថែម​លើ​ពី​នេះ​ទៀត ទីតាំង​ធ្វើ​លិខិត​ឆ្លង​ដែន នឹង​ត្រូវ​ដំណើរ​ការ​៣​កន្លែង​ផ្សេង​ទៀត នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ០៦ ខែ​មិថុនា នេះ​តទៅ​ដូច​ខាង​ក្រោម​នេះ៖

  • ខេត្ត​បាត់ដំបង៖ នៅ​ដីឡូតិ៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់វិល ស្រុក​សង្កែ។ ទូរសព្ទ​ទំនាក់​ទំនង៖ ០៧០ ៨៦៨ ៦៨៨។

  • ខេត្ត​បន្ទាយ​មានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ ទូរសព្ទ​ទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។

  • ខេត្ត​កោះកុង៖ ស្ថិត​នៅភូមិ​លេខ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ ទូរសព្ទ​ទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់