- 2018-06-05 06:15:48
- ការអប់រំ
តិចនិកទាំង ៤សម្រាប់អ្នកនៅលីវ ចង់សន្សំលុយមុនពេលរៀបការ
- 2018-06-05 06:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកទាំង ៤សម្រាប់អ្នកនៅលីវ ចង់សន្សំលុយមុនពេលរៀបការ
ចន្លោះមិនឃើញ
មុនពេលសម្រេចចិត្តរៀបការ ដៃគូទាំងសងខាងត្រូវប្រាកដថាមានស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុដូចគ្នា ព្រោះសម័យនេះមនុស្សភាគច្រើនមិនចង់ពឹងផ្អែកលើប្តីប្រពន្ធតែម្ខាងទៀតទេ។ អ៊ីចឹងសម្រាប់អ្នកដែលនៅលីវទាំងឡាយ គួរមានទម្លាប់សន្សំលុយមុនពេលរៀបការដូចម្តេចខ្លះ?
១. សន្សំសំចៃលើរបស់ប្រើប្រាស់៖ គួរសន្សំសំចៃលើរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដូចជាទឹក ភ្លើង ជាដើម។ វាជួយកាត់បន្ថយការចំណាយ ដូច្នេះអ្នកអាចសល់ថវិកាខ្លះដើម្បីសន្សំដែរ។
២. ចេះធ្វើម្ហូប៖ កុំគិតថាវាចាស់កំរិលអី តែតិចនិកនេះអាចជួយអ្នកបានច្រើនណាស់។ ប្រសិនបើមិនចេះធ្វើម្ហូបញ៉ាំដោយខ្លួនឯង អ្នកនឹងត្រូវចំណាយលុយច្រើនទៅញ៉ាំនៅខាងក្រៅ។
៣. បែងចែកចំណូលនិងសន្សំ៖ គួរប៉ាន់ស្មានពីភាគរយនៃការចំណាយប្រចាំថ្ងៃ និងដាក់កម្រិតឲ្យខ្លួនឯងទៅតាមការប៉ាន់ស្មាននោះ ធ្វើយ៉ាងណាឲ្យសល់ប្រាក់ខ្លះក្រៅពីចំណូលដែលរកបាន។ មួយវិញទៀតត្រូវចាំថា មិនចាំបាច់មានប្រាក់ខែ ឬចំណូលច្រើនទើបចេះសន្សំទេ តែគួរចាប់ផ្តើមសន្សំពីពេលមានចំណូលតិចតួចទៅ។
៤. បញ្ឈប់ទម្លាប់ទិញរបស់អត់ប្រយោជន៍៖ នៅពេលដែលអ្នកមានគ្រួសារ ទម្លាប់នេះច្បាស់ជាមិនអាចប្រើការបានទៀតទេ ព្រោះអ្នកត្រូវចំណាយលើរបស់ដែលសំខាន់ច្រើនជាងនេះទៀត។ ដូច្នេះបើអាច គួរតែផ្តោតលើការចំណាយចំពោះរបស់ដែលត្រូវការបានហើយ៕
ចុចអាន៖