- 2018-06-08 06:28:59
- ការអប់រំ
មុនអាយុ៣០ឆ្នាំ ស្រីៗគួរធ្វើរឿងទាំងនេះ ទោះមិនទាំងអស់ ក៏បានខ្លះៗដែរ
- 2018-06-08 06:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនអាយុ៣០ឆ្នាំ ស្រីៗគួរធ្វើរឿងទាំងនេះ ទោះមិនទាំងអស់ ក៏បានខ្លះៗដែរ
ចន្លោះមិនឃើញ
បើក្រឡេកទៅមើលក្រោយ អ្នកនឹងដឹងថាពេលវេលាដើរលឿនណាស់ ចូលមកអាយុ ៣០ ឆ្នាំវាជាវ័យមួយដែលមនុស្សស្រីគួរតែដឹងអ្វីៗសព្វបែបគ្រប់យ៉ាងហើយ។ ដូចនេះមុនពេលនោះមកដល់ អ្នកគួរតែធ្វើឲ្យធ្វើរឿងទាំងនេះឲ្យបាន៖
១.បង្កើតអ្វីដែលជាការចងចាំដ៏មានតម្លៃនៅរៀងរាល់មួយឆ្នាំម្ដង ដូចនេះពេលដល់អាយុ ៣០ អ្នកនឹងឃើញពីគុណតម្លៃវា។
២.បង្កើនថ្វីដៃចម្អិនម្ហូប ព្រោះពេលនោះមិនមែនមានតែឯងញ៉ាំទៀតទេ អាចជាប្ដី ឬកូនៗ។
៣.ធ្វើដំណើរទៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ ដើម្បីឲ្យជីវិតបានជួបអ្វីប្លែកម្ដង។
៤.យករូបថតថ្ងៃទទួលសញ្ញាប័ត្រមកមើល នោះអារម្មណ៍អ្នកនឹងរសាត់អណ្ដែង ហើយនឹងដឹងថាខ្លួនឯងអស្ចារ្យកម្រិតណា ព្រោះអាចមានរូបមួយសន្លឹកនោះព្យួរជញ្ជាំង។
៥.ប្រលែងអតីតកាលឲ្យកន្លងទៅ រៀនចាកចេញពីរឿងអវិជ្ជមានទាំងអស់ដែលប៉ះពាល់ដល់ជីវិតអ្នកកន្លងមក។
៦.ខិតខំរកលុយបន្ថែម ព្រោះនៅពេលអាយុ ៣០ ឆ្នាំអ្នកនឹងមានអារម្មណ៍ថាហត់នឿយក្នុងការធ្វើការ ដូចនេះមុនពេលនោះគួរតែស្វែងឲ្យវាឲ្យសល់ច្រើន។
៧.មើលថែខ្លួនឲ្យល្អ នៅពេលចូលដល់វ័យ ៣០ អ្នកនឹងមានសុខភាពទ្រុឌទ្រោមជាងមុន មិនដូចវ័យ ២០ ឆ្នាំជាវ័យពេញកម្លាំងឡើយ។
៨.ចេញទៅមើលពិភពខាងក្រៅ ព្រោះទីនោះអាចនាំគំនិតថ្មីដល់អ្នក ហើយក៏ដល់ពេលដែលគួរធ្វើឲ្យខ្លួនរីករាយ។
៩.បង្កើតអ្វីមួយជាប្រយោជន៍ សម្រាប់ក្មេងជំនាន់ក្រោយ។
១០.បែងចែកពេលវេលាសម្រាប់ការងារ គ្រួសារ មិត្តភ័ក្ដិ និងខ្លួនឯងឲ្យបានល្អ។
១១.ចេះរៀបចំផ្ទះសម្បែងឲ្យបានស្រស់ស្អាត ព្រោះនឹងជួយឲ្យអារម្មណ៍អ្នក ធូរស្រាល។
១២.ធ្វើអំពើល្អរាល់ថ្ងៃ ដើម្បីជាការចែករំលែកក្ដីស្រលាញ់ និងភាពជាមនុស្សធម៌។
១៣.រៀនភាសាបន្ថែមក្រៅពីភាសាជាតិ និងភាសាអង់គ្លេស ព្រោះដល់វ័យ ៣០ ឆ្នាំ អ្នកនឹងលែងមានខួរក្បាលចងចាំល្អដូចមុនហើយ។
១៤.រស់នៅជាមនុស្សស្រីពេញដោយឯករាជ្យ។
១៥.រៀនពីរបៀបក្រោកឈរ ពេលដើរដួល ដោយមិនចាំបាច់ឲ្យនរណាហុចដៃជួយ។
១៦.កំណត់គោលដៅទៅថ្ងៃអនាគតឲ្យបានជាក់លាក់។
១៧.រៀនធ្វើអ្វីថ្មីៗ ដែលអ្នកដទៃមិនធ្លាប់ធ្វើពីមុនមក៕
ចុចអាន៖