- 2018-06-26 06:29:29
- ការអប់រំ
មហេសីព្រះអង្គម្ចាស់ Harry ចែករំលែកអាថ៌កំបាំង ៥ ជួយឲ្យក្លាយជាស្រ្តីជោគជ័យ
- 2018-06-26 06:29:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហេសីព្រះអង្គម្ចាស់ Harry ចែករំលែកអាថ៌កំបាំង ៥ ជួយឲ្យក្លាយជាស្រ្តីជោគជ័យ
ចន្លោះមិនឃើញ
ក្រោយពីរៀបការចូលទៅក្នុងរាជវង្សអង់គ្លេសរួចមក មហេសីរបស់ព្រះអង្គម្ចាស់ Harry បានក្លាយជានិមិត្តរូបដ៏អស្ចារ្យមួយរូប ក្នុងចិត្តស្រ្តីទាំងឡាយនៅជុំវិញពិភពលោក។
ក្រៅពីអាជីពជាតារាសម្ដែងនៅក្នុងឆ្នាំ ២០១៦ Meghan បានក្លាយជា អគ្គរាជទូតចក្ខុវិស័យពិភពលោកនៃប្រទេសកាណាដា ហើយក៏មានយុទ្ធនាការទឹកស្អាត នៅប្រទេសរ៉្វាន់ដា។ នាងក៏ជាអ្នកធ្វើការនៅអង្គការសហប្រជាជាតិ ជាអ្នកតស៊ូមតិ ស្វែងរកសមភាពយេនឌ័រ និងជួយលើកកម្ពស់ស្ត្រី។
នាងជាអ្នកបង្កើត The Tig ហើយក៏ជាតារាសម្តែងដ៏ល្បីផងដែរ។ នៅមានរឿងជាច្រើនទៀតដែលនាងបានធ្វើ ហើយនាងក៏បានបង្ហើបគន្លឹះសំខាន់ៗទាំង ៥ ជួយឲ្យជោគជ័យមកដល់ថ្ងៃនេះ។
១. តវ៉ាជាមួយអ្វីដែលអាចប៉ះពាល់ដល់ខ្លួនអ្នក
Meghan និយាយថាកាលនាងមានអាយុ ១១ ឆ្នាំ ពេលអង្គុយនៅក្នុងថ្នាក់រៀន មានពាណិជ្ជកម្មល្បីមួយបានផ្សាយពីសាប៊ូលាងចាន ហើយក្នុងនោះបាននិយាយថា "ខ្លាញ់ប្រឡាក់ជាប់ខ្ទះ និងឆ្នាំង ជារឿងកង្វល់បំផុតសម្រាប់ស្រីៗទាំងអស់នៅអាមេរិក" បន្ទាប់មកក្មេងប្រុសម្នាក់ដែលរៀនក្នុងថ្នាក់ជាមួយគ្នា បានស្រែកបន្ទរឮៗថា "ត្រូវហើយ ស្រីៗមិនអាចទៅណាឆ្ងាយក្រៅពីផ្ទះបាយហ្នឹងទេ"។
ក្រោយឮដូច្នេះ Meghan ខឹងឡើងមុខក្រហម ព្រោះគិតថាដូចជាមើលងាយស្រ្តីពេក មិនសុខចិត្ត នាងបានសសរសេសំបុត្រ ប្តឹងទៅកាន់មេធាវីដែលគាំពារស្រ្តី និងអ្នកស្រី Hilary Clinton។ ប្រមាណ ២-៣ ខែក្រោយមក ការផ្សាយពីសាប៊ូលាងចាន ក៏បានប្តូរទៅជា " ខ្លាញ់ប្រឡាក់ជាប់ខ្ទះ និងឆ្នាំង ជារឿងកង្វល់បំផុតសម្រាប់មនុស្សគ្រប់គ្នានៅអាមេរិក" ដោយលែងទម្លាក់កិច្ចការនេះ ទៅលើតែស្រ្តី ដូចកាលពីមុនទៀត។
២. ផ្តល់តម្លៃដល់ខ្លួនឯង
Meghan និយាយថា "នាងមិនដែលចង់ធ្វើជាស្រ្តី ចាំតែហូបឆ្ងាញ់ គេងស្រួលនោះទេ ប៉ុន្តែនាងចង់ក្លាយជាមនុស្សស្រីដែល មានការងារធ្វើដោយខ្លួនឯង"។
៣. ត្រូវពេញចិត្តពណ៌ស្បែករបស់ខ្លួន
កាលនាងនៅអាយុខ្ទង់ ២០ ឆ្នាំមានមនុស្សជាច្រើនបានរិះគន់ពីពណ៌សម្បុរ គីឡូ ការតុបតែងខ្លួនជាដើម ប៉ុន្តែនាងមិនខ្វល់ទេ អ្វីដែលសំខាន់គឺត្រូវធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្ត ទើបហៅថាសុភមង្គលពិត។ ព្រោះពាក្យសម្តីអ្នកដទៃគ្រាន់តែជារបស់បន្ទាប់បន្សំដែលហោះកាត់ត្រចៀកតែប៉ុណ្ណោះ។
៤. មានគោលដៅដ៏ឆ្លាតវៃសម្រាប់ខ្លួនឯង
នាងមានគម្រោងការសម្រាប់ខ្លួនឯងច្បាស់លាស់មួយទៅថ្ងៃអនាគត ទោះបីត្រូវជួបបញ្ហាលំបាកយ៉ាងណាក៏មិនបោះបង់ចោលដោយងាយៗដែរ ហើយទោះជាអ្វីៗមិនរលូនដូចដែលបានគ្រោងទុក ក៏ត្រូវតែបន្តរហូតឲ្យបានដូចបំណង។
៥. គាំទ្រលើកទឹកចិត្តស្ត្រីដូចគ្នា
Meghan Markle បាននិយាយថា "យើងជាមនុស្សស្រីដូចគ្នា គួរចេះលើកទឹកចិត្តគ្នាទៅវិញទៅមក និងរួបរួមគ្នាការពារសិទ្ធិស្រ្តីកុំឲ្យគេជិះជាន់ និងមើលស្រាល"៕
ចុចអាន៖