• 2018-07-17 09:27:29
  • សេដ្ឋកិច្ច

ហាមយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ធានាខ្ចីលុយពីធនាគារដាច់ខាត

  • 2018-07-17 09:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ព្រមាន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​ណា នៅ​តែ​បន្ត​ទទួល​អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និង​សៀវភៅ​ស្នាក់​ ដើម្បី​ធានា​លើ​ការ​ផ្ដល់​ឥណទាន​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​ធ្ងន់ធ្ងរ​រហូត​ដល់​ការ​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ស្រប​តាម​មាត្រា៥៥ និង​៥៦ នៃ​ច្បាប់​ស្ដី​ពីគ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ ជា​ធរមាន។

កន្លង​មក​ធនាគារជាតិ​នៃកម្ពុជា ធ្លាប់​បាន​ជូន​ដំណឹង​ស្ដី​ពីការ​ហាម​ឃាត់​ទទួល​អត្តសញ្ញាណបណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ សម្រាប់​ការ​ធានា​ការ​ផ្ដល់​ឥណទាន ជា​បន្តបន្ទាប់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦។ ប៉ុន្តែ​សង្កេត​ឃើញ​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន​នៅ​តែ​បន្ត​អនុវត្ត​មិន​បាន​ពេញ​លេញ​តាម​សេចក្ដី​ជូន​ដំណឹង​នោះ​ឡើយ។

ធនាគារជាតិ​នៃកម្ពុជា សូម​សំណូមពរ​ដល់​សាធារណជន​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ជៀសវាង​ការ​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការ​ធានា​លើ​ការ​ខ្ចី​ឥណទាន៕

សេចក្ដី​លម្អិត​សូម​មើល​ការ​ជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់