• 2018-08-19 08:13:07
  • សេដ្ឋកិច្ច

តើអ្នកសិក្សាគួរចេះជំនាញអ្វីផ្សេង ក្រៅពីជំនាញកំពុង​សិក្សាឬទេ?​

  • 2018-08-19 08:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញទន់​ត្រូវ​អ្នកជំនាញ​ និង​ស្ថានប័ន​ធ្វើ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ខ្លះចាត់ទុក​ថា​ជា​ជំនាញ​មួយ​សំខាន់​សម្រាប់​សតវត្សរ៍ទី​២១​នេះ ដោយសារ​តែ​ការប្រែប្រួល​នៃ​ពិភពលោក​។

ដ្បិត​អី​ជំណាញ​ដូច​ជា​វេជ្ជបណ្ឌិត​ផ្នែកវះ​កាត់ ជំនាញ​ផ្នែក​វិភាគ​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ និង​ជំនាញ​រូបវិទ្យា​បំបែង​ធាតុ​អាតូម ជា​ដើម​ពិតជា​សំខាន់ តែ​ថា​ជំនាញ​​ការគិត​បែបស៊ីជម្រៅ ជំនាញ​ទំនាក់​ទំនង ភាសា ជំនាញ​អង្កេត សុទ្ធ​សឹង​ជា​អ្វី​ដែល​អ្នកសិក្សា​លើជំនាញ​វិទ្យា​សាស្រ្ត​ពិត​ ឬ​​ ធុរកិច្ច​មិន​អាច​ចោល​បាន។

ការ​សិក្សា​លើ​ជំនាញ​ទន់​ទាំងនេះ​ត្រូវបាន​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​ជំនួញ​ខ្លះជឿថា​​ជាមូល​ដ្ឋាន​ដែលអាច​ឲ្យ​អ្នកធ្វើការ​បាន​ដឹង និង​យល់ពី ជីវិត​របស់មនុស្ស និង​បង្កើន​ផលិត​ភាព​ការងារ។ អ្នក​ទាំងនោះជឿងថា​ជំនាញ​ទាំងនេះ​គឺ ជា​អ្នកកំណត់​នូវភាព​ជោគជ័យ និង​ជា​ជំនាញ​នៃភាព​ជាអ្នក​ដឹកនាំ ដែល​ខុសគ្នា​ពី​ពេល​ដែល​សង្គ្រាម​លោក​លើកទី​២ទើបបញ្ចប់ ជំនាញ​វិទ្យាសាស្រ្ត​ពិត​ជា​អាទិភាពសំខាន់​។​

​អ្នកដឹកនាំ​គឺជា​បុគ្គល​ដែលអាចយល់ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន និង​ជា​អ្នកដែល​អាច​មើល​ឃើញពីទិដ្ឋភាព​ទាំង​មូល​ដើម្បី​រក​វិធី​សមស្រប​ណាមួយ​សម្រាប់​តម្រូវ​តាម​កាលៈទេសៈ។

វិនិយោគិន​ Mark Cuban និយាយថា​ទីផ្សារ​កាងារ​នៅ​អនាគត​ដ៏ខ្លី​ខាងមុខ​នឹង​មិន​សូវ​ត្រូវការ​អ្ន​ក​មាន​តែជំនាញ​រឹង​នោះ​ទេ ដោយថា​ការងា​រទាំងនេះ​កំពុង​ជំនួស​ដោយ​ម៉ាស៊ីនកុំព្យូទ័រ តែ​លោក​ថា​​ជំនួស​មក​វិញ​សហគ្រាស​ត្រូវការ​អ្នក​មាន​ជំនាញ​​រៀប​ចំទិន្ន័យ​ និងព័ត៌​មាន​សម្រាប់​​មនុស្ស​។

ទោះយ៉ាង​ណាមិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​ជឿ​ថា​ជំនាញ​ទន់នេះ​សំខាន់​នោះ​ទេ និយោជកខ្លះ​ផ្តោតការ​ជ្រើស​រើស​បុគ្គលិក​លើ​​ជំនាញ​ពិត​ប្រាដក​ដែលទទួលបាន​ពីសាលា​។ ថ្វីបើ​និយោជក​អាច​គិតថា​ជំនាញ​ទន់​សំខាន់ តែ​អ្នកទាំងនោះ​នឹង​ចោទ​ជាសំណួរ​ថា​តើជំនាញ​មួយ​ណា​ដែល​ពួកគេ​ត្រូវ​ការ​ជា​អាទិភាព​សម្រាប់ស្ថាប័ន​៕​

​​

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី