• 2018-09-08 02:40:01
  • ព័ត៌មាន

មិននឹកស្មានដល់! កូរ៉េខាងជើង ប្រើពេល៦ខែហ្វឹកហាត់ សម្រាប់ដើរក្បួនដង្ហែ១០នាទី

  • 2018-09-08 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​អាទិត្យ ទី០៩ ខែ​កញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ប្រទេស​កូរ៉េខាងជើង នឹង​ប្រារព្ធ​ពិធី​ខួប​កំណើត​លើក​ទី៧០ នៃ​ការ​បង្កើត​រដ្ឋ។

ពលរដ្ឋ​ក្នុង​ស្រុក​រាប់​ម៉ឺន​នាក់ នឹង​ដើរ​ដង្ហែ​ក្បួន​ដែល​បាន​ហាត់​សម​យ៉ាង​ហ្មត់ចត់ ដោយ​ចំណាយ​ពេល​អស់ ៦ខែ​ឯណោះ។ ទូរទស្សន៍​បរទេស​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​រដ្ឋ​សម្ងាត់​នេះ ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​នោះ​ផង​ដែរ។ កាមេរ៉ា​នឹង​ត្រូវ​បាន​ប្រាប់​កន្លែង​ដែល​ត្រូវ​ថត បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​នឹង​ខកខាន​ក្នុង​ការ​ផ្ដិត​យក​ទិដ្ឋភាព​សំខាន់ ដែល​ប្រើ​ពេល​ហ្វឹកហាត់​អស់​រយៈពេល​ជា​យូរ។

ព្រឹត្តិការណ៍​នា​ថ្ងៃ​អាទិត្យ នឹង​មាន​ជា​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទស្សនកិច្ច​ផ្សេង​ទៀត ដែល​បាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស និង​ការ​ចំណាយ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ទទួលរង​ការ​ដាក់​ទណ្ឌកម្ម។

គួរ​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​បច្ចុប្បន្ន​នេះ មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ហើយ​កំពុង​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី