• 2018-09-25 02:18:54
  • ព័ត៌មាន

រសាត់អណ្តែតម្នាក់ឯង លើមហាសមុទ្រប៉ាស៊ីហ្វិក ៤៩ថ្ងៃ អាចមានជីវិត ត្រលប់មកផ្ទះវិញបាន (វីដេអូ)

  • 2018-09-25 02:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឥណ្ឌូនេស៊ី​ម្នាក់​អាច​រស់​រាន​មាន​ជីវិត​ត្រលប់​មក​ផ្ទះ​វិញ ក្រោយ​រសាត់​អណ្ដែត​អស់​រយៈពេល ៤៩ថ្ងៃ លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ខ្ទម​នេសាទ​របស់​គេ​ត្រូវ​ខ្យល់​បក់​បោក​ទៅ​ឆ្ងាយ។

យុវជន Aldi Novel Adilang

នៅ​មុន​ពេល​កើតហេតុ យុវជន Aldi Novel Adilang អាយុ១៩ឆ្នាំ កំពុង​ធ្វើ​ការ​នៅ​លើ​ខ្ទម​នេសាទ ដែល​អណ្ដែត​លើ​សមុទ្រ​ដ៏​ធំធេង ចម្ងាយ​ប្រហែល ១២៥គីឡូម៉ែត្រ​ពី​ឆ្នេរ North Sulawesi។

ជា​អកុសល នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ខ្យល់​កម្លាំង​ខ្លាំង​បាន​បក់​បោក​យុថ្កា និង​នាំ​យក​ខ្ទម​នេសាទ​របស់ Aldi ទៅ​ចម្ងាយ​ប្រហែល ២ ៧០០គីឡូម៉ែត្រ ក្នុង​រយៈពេល ៧សប្តាហ៍ ខណៈ​ទឹក , ហ្គាស៍ និង ប្រេង សុទ្ធ​តែ​មាន​កំណត់។

រហូត​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា Aldi ដែល​ធ្វើ​ការ​ជា​អ្នក​បំភ្លឺ​ចង្កៀង​ដើម្បី​ទាក់ទាញ​ត្រី​នៅ​ក្នុង​ទឹក អស់​រយៈពេល ៣ឆ្នាំ អាច​ផ្ញើ​សញ្ញា​អាសន្ន​ទៅ​កាន់​កប៉ាល់ MV Arpeggio ដែល​ស្ថិត​នៅ​លើ​ដែនដី Guam ដើម្បី​ឲ្យ​មក​ជួយសង្គ្រោះ​រូប​គេ​បាន។

យោង​តាម​អគ្គ​កុងស៊ុល​ឥណ្ឌូនេស៊ី នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន លោក Mirza Nurhidaya បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះ​អាច​លៃលក​អាហារ​ដែល​សេសសល់ សម្រាប់​រយៈពេល ៧សប្តាហ៍។ ក្រោយ​ពេល​អស់​ហ្គាស៍​ចម្អិន​អាហារ Aldi បាន​ដុត​ឈើ​ដើម្បី​បង្កាត់​ភ្លើង។ Aldi បឺត​ទឹក​ពី​សំលៀក​បំពាក់​របស់​ខ្លួន ដែល​សើម​ដោយសារ​ទឹក​សមុទ្រ។

យ៉ាងណាមិញ ដោយសារតែ​ជាប់​គាំង​នៅ​លើ​ផ្ទៃ​សមុទ្រ​យូរ​ពេក យុវជន​រូប​នេះ​បាន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង និង​ស្ទើរតែ​លោត​ទឹក​សម្លាប់​ខ្លួន។ Aldi ប្រាប់​ថា ពេល​ដែល​លំបាក​បំផុត គេ​ព្យាយាម​នឹក​ដល់​ដំបូន្មាន​ឪពុកម្ដាយ​របស់​គេ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់