• 2018-11-18 05:14:44
  • សេដ្ឋកិច្ច

កម្ពុជាត្រៀមខ្លួន ទទួលទេសចរ​ចិនជាង ៣លាននាក់ នៅឆ្នាំ២០២០

  • 2018-11-18 05:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សូ ម៉ារ៉ា បានថ្លែងថា ប្រទេសកម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងតិច ៣ លាន ៣សែន នាក់នៅឆ្នាំ២០២០ ។ នេះបើតាមឯកឧត្តមលើកឡើង​ក្នុងពិធីជំនួបផ្សព្វផ្សាយទេសចរណ៍ណាននីង​នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

ឯកឧត្តម សូ ម៉ារ៉ា

ឯកឧត្តម សូ ម៉ារ៉ា បាន​ថ្លែង​ថា ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជាទទួល​បាន​ទេសចរ​ចិន​​១លាន​ ៤សែន​នាក់​ នៃ​ចំនួន​ទេសចរ​បរទេស​សរុប​៥ លាន ៦សែន​នាក់។​ ​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន ដោយរៀបចំជាសៀវភៅសស្តីពី China Ready សម្រាប់ទេសចរចិន និងបានធ្វើសម្រួលការធ្វើដំណើរ និងបានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិនផងដែរ។

ដើម្បីធ្វើការសម្រួលដល់ការធ្វើដំណើរ បច្ចុប្បន្នកម្ពុជា បានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិន ដូចជាទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ទិដ្ឋាការអេឡិចត្រូនិច (E-Visa) និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ដល់ទេសចរចិនផងដែរ។

ជាងនេះទៀត កម្ពុជា​បាន​សម្រួល​ដល់​បដិសណ្ឋារកិច្ចសេវាកម្មដល់ទេសចរចិន ដោយ​បង្កើត​ឲ្យមាន​ជើងហោះហើត្រង់ កម្ពុជា-ណាន នីង និងcharter flight ពីទីក្រុងធំៗរបស់ចិនផងដូចជា ទីក្រុង Hong Kong, Xiamen, Guangzhou, Shanghai, Beijing សរុបចំនួន១៨១ ជើងក្នុងមួយសប្តាហ៍ ដោយរាជធានីភ្នំពេញ មាន៧៦ ជើងក្នុងមួយសប្ពាហ៍ ខេត្តសៀមរាបមាន៩៣ ជើងក្នុងមួយសប្ពាហ៍ និងខេត្តព្រះសីហនុ មាន១២ ជើងក្នុងមួយសប្ពាហ៍ផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់