- 2018-12-09 07:15:24
- សេដ្ឋកិច្ច
ទីប្រឹក្សារាជរដ្ឋាភិបាល៖ កំណើនសាងសង់ខុនដូកាន់តែទំនើប កាន់តែជួយលើកមុខមាត់ភ្នំពេញ
- 2018-12-09 07:15:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីប្រឹក្សារាជរដ្ឋាភិបាល៖ កំណើនសាងសង់ខុនដូកាន់តែទំនើប កាន់តែជួយលើកមុខមាត់ភ្នំពេញ
ចន្លោះមិនឃើញ
តាមរបាយការណ៍នៃក្រសួងដែនដី សន្ទុះកំណើននៃលំហូរចូលរបស់អ្នកវិនិយោគទុនក្នុងស្រុក និងបរទេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានជួយជំរុញសេដ្ឋកិច្ចជាតិ ឱ្យមានកំណើនថេរ ដោយស្ថិតនៅក្នុងរង្វង់ ៧% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ជាក់ស្ដែង នៅឆ្នាំ២០១៧ ទុនវិនិយោគបានកើនដល់ប្រមាណជាង ៦,៨ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងជាង ២១%។ ក្នុងនោះសំណង់ទូទាំងប្រទេស មានចំនួនសរុប ៣០៥២គម្រោង មានផ្ទៃក្រឡាជាង១០ លានម៉ែត្រការ៉េ ដែលគេសង្កេតឃើញ មានការរីកលូតលាស់ខ្លាំង ជាពិសេសលើវិស័យខុនដូ និងអគារស្នាក់នៅបែបទំនើបៗ។
កំណើនដ៏ប្រសើរក្នុងវិស័យនេះ ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងនៅក្នុងពិធីបើកសម្ពោធលក់គម្រោងខុនដូ BOYI-NEW WORLD ថា គម្រោងខុនដូនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅតំបន់ដែលសម្បូរទៅដោយអភិជនរស់នៅ ហើយនៅពេលបញ្ចប់គម្រោង វានឹងក្លាយទៅជាទីតាំងថ្មីមួយដែលអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់រូបរាងថ្មី និងការរស់នៅថ្មី ហើយស្តារឡើងវិញនូវកិត្តិនាមរបស់ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះល្បីល្បាញថាជា "គជ់នៃតំបន់អាស៊ីអាគ្នេយ៍"។
ឯកឧត្តម បន្ថែមថា គម្រោងខុនដូសាងសង់នៅតំបន់អភិវឌ្ឍន៍ច្រើន ស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាទីតាំងអាចធ្វើចរាចរងាយស្រួលព្រមទាំងជាភូមិសាស្រ្តវប្បធម៌ និងសេដ្ឋកិច្ចការរីកចម្រើនខ្លាំង។
លោក លី ហ័រ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខាងលើបានបញ្ជាក់ថា នេះជាការវិនិយោគនិងអភិវឌ្ឍន៍ វិស័យស្ថាបត្យកម្មដ៏អស្ចារ្យនៅលើទឹកដីកម្ពុជា។ លោកបានសន្យានឹងបន្តជួយអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយអំពាវនាវដល់វិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕