- 2019-03-01 04:00:30
- សេដ្ឋកិច្ច
តិចច្រឡំកាន់៣ ៤០០រៀលទៅទិញសាំងធម្មតាមួយលីត្រដូចមុន ត្រូវថែមបន្តិចទៀត
- 2019-03-01 04:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចច្រឡំកាន់៣ ៤០០រៀលទៅទិញសាំងធម្មតាមួយលីត្រដូចមុន ត្រូវថែមបន្តិចទៀត
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មនៅព្រឹកនេះឲ្យដឹងថាតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតនឹងឡើងថ្លៃជាងកាលប៉ុន្មានថ្ងៃមុនបន្តិច សម្រាប់រយៈពេល១៥ថ្ងៃខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនមួយចេញផ្សាយនៅព្រឹកនេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថាប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៣៥០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣៥៥០រៀលក្នុងមួយលីត្រ។
ប្រភពដដែលបន្តថាតម្លៃនេះគិតចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ គូរបញ្ជាក់ថាតម្លៃប្រេងសាំងធម្មតាលក់រាយ៣៤០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត៣៤៥០រៀលក្នុងមួយលីត្រកាលពីថ្ងៃទី១៦ ដល់២៨ ខែ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ៕