• 2019-05-07 06:00:00
  • ការអប់រំ

សប្បាយហ៊ឺហាអស់ចិត្តហើយ ធ្វើ១៧រឿងនេះ នៅវ័យ៣០ ទើបលែងខ្លាចក្រ

  • 2019-05-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដើរ​លេង​សប្បាយ​ហ៊ឺហា​ជាមួយ​មិត្តភ័ក្ដិ​អស់​ចិត្ត អ្នក​គួរ​ចេះ​កំណត់​ទិសដៅ​សម្រាប់​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​វង្វេងវង្វាន់ រសាត់​អណ្ដែត​តាម​តែ​យថា​កម្ម រួច​ក៏​មក​អង្គុយ​ស្ដាយ​ក្រោយ។ ​

មនុស្ស​យើង​នៅ​ពេល​ដែល​ឈាន​ចូល​ដល់​​វ័យ​៣០​ គឺ​ល្មម​អាច​ចេះ​ទទួល​ខុសត្រូវ និង​គិត​គូ​អ្វី​គ្រប់​យ៉ាង​បាន​ល្អិត​ល្អន់​ មិនថា​បញ្ហា​តូច​ឬ​ធំក្នុងជីវិត។

រឿង​ទាំង១៧​នេះ ជា​អ្វី​ដែល​ត្រូវ​បង្កើន​ ដើម្បីភាព​ជឿជាក់​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ មាន​លុយ​ចាយ​ពេញ​ៗ​ដៃ​ទាំង​វ័យ​ក្មេង​ ចាប់​ពី​អាយុ ៣០ឆ្នាំទៅ។

១​. ស្វែង​រក​ការងារ​ដែល​អ្នក​ស្រឡាញ់ និង​មាន​ទេពកោសល្យ​​តាំង​តែ​ពី​កំណើត។ ឧទាហរណ៍​ថា៖ អ្នក​ស្រឡាញ់​អាជីព​ជា​អ្នកសារព័ត៌មាន។

២. ចំណាយ​ពេល​ចាប់​ពី ១០ ទៅ១៥ នៅ​កន្លែង​ដ៏​ស្ងប់ស្ងាត់​ជា​រៀងរាល់​ថ្ងៃ​។ ឧទាហរណ៍៖ ក្រោយ​បាយ​ថ្ងៃ​រួច អ្នក​គួរ​សម្រាក​ភ្នែក​ពី​ការងារ​ ដោយ​ឈប់​មើល​កញ្ចក់​កុំព្យូទ័រ ឬ​ឈប់​ប្រើ​ហ្វេសប៊ុក​ខ្លះ​ក៏​ល្អ។

៣. បោះបង់​ទម្លាប់​អាក្រក់​ៗ​ចោល​ឲ្យ​អស់។ ឧទាហរណ៍៖ អ្នក​តែង​មាន​ទម្លាប់​ធ្វើ​អ្វី​១​មិន​ចប់ ទុក​សិន​ចាំ​ពេល​នេះ ឬ​ចាំ​ពេល​នោះ​ តែងាកមកធ្វើឲ្យរួចរាល់ មុនពេលកំណត់។

៤. នៅ​ក្បែរ​មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន និង​តែង​លើក​ទឹកចិត្ត

៥. ចាប់​ផ្ដើម​បង្កើត​ទម្លាប់​រស់​នៅ​ស្អាត មិនមែន​ចេះ​តែ​វែក​ប្រឡោះ ឬ​វែកកន្លែង​ដេក គ្មានសណ្តាប់ធ្នាប់។

៦. រៀន​ចម្អិន​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត

៧. ដឹង​ថា​នរណា​ជា​មិត្ត​ពិត​ប្រាកដ​របស់​អ្នក

៨. កុំ​ប្រាប់​គេ ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​អ្នក

៩. ចំណាយ​ពេល​វេលា​ ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ ជា​ពិសេស​គ្រួសារ ឬកូនៗ

១០. រក​លុយ​ឲ្យកាន់​តែច្រើន តែអ្នក​ក៏​ត្រូវ​មាន​កាដូ​សម្រាប់​ខ្លួន​ឯង​ផង​ដែរ

១១. រៀន​បើក​ឡាន​ និង​មាន​ប័ណ្ណ​បើក​បរ​ស្រប​ច្បាប់

១២. បែង​ចែក​ពេល​វេលា​ធ្វើ​ការងារ​បន្ថែម​ ដើម្បី​បង្កើន​​ប្រាក់​ចំណូល

១៣. គួរ​រៀន​រស់​ដោយ​ខ្លួន​ឯង ឬ​រើ​ចេញ​ពី​ផ្ទះ​គ្រួសារ​មក​រស់នៅ​ខ្លួន​ឯង

១៤. រៀន​និយាយ​ជា​សាធារណៈ​ ឬ​នៅ​លើ​វេទិកា

១៥. ស្វែងរក​ស្ទីល​ដែលអ្នកពេញ​ចិត្ត កុំខ្វល់គេថាមិនស្អាត

១៦. អាន​សៀវភៅ​ឲ្យ​ច្រើន​ ទោះបី​សៀវភៅ​ក្មេង​ៗ​ក៏​ដោយ

១៧. កុំ​ភ្លេច​ថែ​សុខភាព​ និង​រាង​កាយ​ឲ្យ​​រឹងមាំ។​​​​​​​​​​​​

ប្រភព៖ tinhtamvn ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី