• 2019-05-11 09:30:00
  • សេដ្ឋកិច្ច

ហូឡង់​ថា​ពួកគេ​នឹង​ឈប់​ផ្សព្វផ្សាយ​ថា​ប្រទេស​គេ​ជា​គោលដៅ​ទេសចរណ៍​ទៀត​ហើយ

  • 2019-05-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តី​ទេសចរណ៍​ហូឡង់​បាន​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​វិធីសាស្ត្រ​ផ្សព្វផ្សាយ​គោលដៅ​ទេសចណ៍ របស់​ពួកគេ​ដូច​ដែល​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ហើយ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ "បំផ្លាញ" តំបន់​ទេសចរណ៍​ល្បីៗ​មួយ​ចំនួន​របស់​ប្រទេស​នេះ។ នេះ​បើ​តាម New York Post ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

ចម្ការ​ធូលីប​ដ៏​ល្បីល្បាញ​បំផុត​របស់​ហូឡង់

ហូឡង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៥០% បន្ថែម​ទៀត​នៅ​កន្លះ​ទសវត្ស​ក្រោយ ពី ១៨​លាន ​នាក់​ក្នុង​ឆ្នាំ ២០១៨ ដល់​ប្រមាណ ២៩​លាន នាក់​ក្នុង​ឆ្នាំ ២០៣០។ ប្រភព​ខាង​លើ​បន្ត។

កាល​ពី​ដើម​សប្តាហ៍​នេះ គណៈកម្មាធិការ​ទេសចរណ៍ និង មហាសន្និបាត​ប្រទេស​ហូឡង់​បាន​ចេញ​របាយការណ៍​វិភាគ​មួយ​ដោយ​បាន​លើក​ឡើង​ថា ជំនន់​នៃ​ភ្ញៀវ​ទេសចរ​នឹង​គំរាម​កំហែង​ដល់​​​ពលរដ្ឋ​របស់​ប្រទេស​នេះ​ដែល​មាន​ចំនួន​ត្រឹម ១៧ លាន​ នាក់។

ភ្ញៀវ​​ទេសចរ "ច្រើន​មិន​ប្រាកដ​ថា​ល្អ​ទេ"។ ជំនួស​ឱ្យ​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ វា​ជា​ពេល​វេលា​សម្រាប់​ការ​គ្រប់គ្រង និង បែងចែក​​ឲ្យ​ទេសចរ​​បង្វែរ​​គោលដៅ​ទេសចរណ៍​​ទៅ​កាន់​តំបន់​មិន​សូវ​ល្បី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស ដូច្នោះ "តំបន់​ជា​ច្រើន​ផ្សេង​​ទៀត និង ប្រជាជន​ក្នុង​ស្រុក​នឹង​ទទួល​បាន​ផល​ពី​អ្នក​ទេសចរ"។ របាយការណ៍​ខាង​លើ​បន្ថែម។

តំបន់​ទេសចរណ៍​ភ្លើង​​ក្រហម​នៅ​ទីក្រុង​អាំស្ទ័រដាំ (Amsterdam red light tour) ដែល​ហូឡង់ ល្បីល្បាញ​ខាង​របរ​រក​ស៊ី​ផ្លូវ​ភេទ​ស្រប​ច្បាប់។ គេ​តែង​ចង់​ទៅ​មើល​នារី​តាំង​ក្នុង​ផ្ទះ​កញ្ចក់​នៅ​ទីនោះ។

ទេសចរ​ប្រមាណ ១ ០០០ក្រុម​ ត្រូវ​បាន​រាយការណ៍​ថា​​បាន​ធ្វើ​ដំណើរ​នៅ​តាម​វិថី Oudekerksplein ជា​តំបន់​ទេសចរ​ផ្លូវ​ភេទ​​​​ប្រវត្តិសាស្ត្រ​របស់​ហូឡង់រៀងរាល់​សប្តាហ៍។

ប៉ុន្តែ​កាល​ពី​ខែ​មីនា ហូឡង់​បាន​ចេញ​បម្រាម​​ទាំង​សេវា​ផ្លូវ​ភេទ​ឥត​គិត​ថ្លៃ និង សេវា​ផ្លូវ​ភេទ​បង់​ប្រាក់ ក្រោយ​ពី​អ្នក​ទេសចរ​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា "មិនគោរព" ដល់អ្នករកស៊ីផ្លូវភេទ ហើយ​គោលការណ៍​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២០​ ត​ទៅ៕

អាន៖ ទម្លាប់​អាក្រក់​​៨​យ៉ាង អាច​នឹង​បំផ្លាញ​​ឡាន​ប្រើ​លេខ​អូតូ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

អាន៖ បុរស​ដែល​រីករាយ​បំផុត​លើ​លោក ប្រាប់​វិធី​​៣​យ៉ាង​ធ្វើ​ខ្លួន​ឲ្យ​មាន​សុភមង្គល​

ប្រភព៖ New York Post ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម