• 2019-05-22 06:36:03
  • សេដ្ឋកិច្ច

ធនាគារកណ្ដាលវៀតណាម ត្រៀមវៃលុយដុល្លារចេញដើម្បីលើកតម្កើងលុយដុង

  • 2019-05-22 06:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ធនាគារ​កណ្ដាល​វៀតណាម បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បញ្ចេញ​លុយ​ដុល្លារ​ទៅ​កាន់​ទី​ផ្សារ​ដើម្បី​ធ្វើ​ឲ្យ​លុយ​ដុង​មាន​ស្ថិរភាព​ក្រោយ​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​អាមេរិក-ចិន។

យោង​តាម​ស្ថិតិ​ពី Refintiv Eikon បង្ហាញ​ថា​លុយ​ដុង​វៀតណាម បាន​ធ្លាក់​ចុះ ០,៩%​នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ​បន្ដ​ធ្លាក់​ចុះ​ជិត ២,៨​%​ចាប់​តាំង​ពី​ឆ្នាំ​មុន​ពោល​គឺ​មាន​តម្លៃ ២៣ ៣៨០​ដុង​ក្នុង​មួយ​ដុល្លារ​អាមេរិក។ ចំណែក​ឯ​លោក Pham Thanh Ha ប្រធាន​ធនាគារ​កណ្ដាល​វៀត​ណាម​ឲ្យ​ដឹង​ថា "លុយ​ដុង បាន​ធ្លាក់​ចុះ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន។” ដូច្នេះ​ដើម្បី​ទប់ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​នេះ ធនាគារ​កណ្ដាល​នឹង​តាម​ដាន​លក្ខខណ្ឌ​ទីផ្សារ​យ៉ាង​ជិតដិត​បំផុត ហើយ​ប្រើប្រាស់​ឧបករណ៍​គោល​នយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ប្ដូរ​ប្រាក់​បរទេស។

យ៉ាង​ណា​មិញ រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទុន​បម្រុង​បរទេស​របស់​វៀតណាម​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​ប៉ុន្តែ​មិន​បាន​ផ្ដល់​តួលេខ​ជាក់លាក់​ណា​មួយ​នោះ​ទេ៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់