• 2019-05-23 07:58:10
  • សេដ្ឋកិច្ច

បាន​ទៅ​លេង​តំបន់​សមុទ្រ កុំ​ភ្លេច​ស្វែង​រក​កន្លែង​កម្សាន្ត​ជិះ​ខ្សែរ៉ក ៣កន្លែង​នេះ

  • 2019-05-23 07:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តំបន់​សមុទ្រ​ ជាពិសេស​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង ខេត្ត​កំពត មាន​កន្លែង​កម្សាន្ត ​៣​កន្លែង​ ដែល​អាច​ជិះ​ខ្សែ​រ៉ក​បាន​យ៉ាង​សប្បាយ​រីករាយ ក្រៅ​ពី​ប្រិយមិត្ត​ទៅ​កម្សាន្ត​ និង​លេង​ទឹក​សមុទ្រ​នោះ។ ដូច្នេះ​ចង់​ដឹង​កន្លែង​ទាំង​បី​នោះ​យ៉ាង​ដូច​ម្ដេច សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ៖

១. ជិះ​ខ្សែរ៉ក​នៅ​​កោះ​រុង ខេត្ត​ព្រះសីហនុ

ក្រៅ​ពី​ការ​កម្សាន្ត​តាម​ឆ្នេរ​ដែល​មាន​ខ្សាច់​ស​វែង​អន្លាយ​​ទាក់ចិត្ត​​ភ្ញៀវ​ទេសចរ​គ្រប់​គ្នា ការ​ជិះ​ខ្សែ​រ៉ក​ដ៏​រំភើប​កាត់​ព្រៃ​​​​នឹង​នាំ​បទពិសោធន៍​​​ដ៏​ព្រឺព្រួច​​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​មក​កម្សាន្ត​កោះរុង​​​​ ជាពិសេស​​​បាន​ទស្សនា​​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​​នៃ​កោះ​ឋានសួគ៌​នេះ​​យ៉ាង​ច្បាស់​​លើ​កំពូល​ភ្នំ។

២. ជិះ​ខ្សែ​រ៉ក​នៅ​ក្បែរ​ឆ្នេរ​អូរត្រេះ-ពយ​ម៉ាចូវ ខេត្ត​ព្រះ​សីហនុ

ល្បែង​ផ្សង​ព្រេង​មួយ​កន្លែង​​ទៀត​ កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ជាតិ-អន្តរជាតិ ទៅ​លេង​កម្សាន្ត នោះ​គឺ​កន្លែង​ដើរ​លើ​ខ្សែពួរ និង​ជិះ​ខ្សែរ៉ក ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ ដែល​​លោក​អ្នក​ចំណាយ​ពេល​ប្រហែល​ ១៣នាទី ជិះ​ពី​វត្ត​អូរត្រេះ មក​ដល់​កន្លែង​កម្សាន្ត​មួយ​នេះ។

កន្លែង​កម្សាន្ត​មួយ​នេះ​ មាន​ឈ្មោះ​ថា «ល្អផាក» ស្ថិត​នៅ​ក្បែរ​ឆ្នេរ​អូរត្រេះ-ពយ​ម៉ា​ចូវ ខេត្ត​ព្រះសីហនុ ដែល​ទើប​បង្កើត​ឡើង​អំឡុង​ខែ​ឧសភា ២០១៧ ហើយ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​ទៅ​លេង​កម្សាន្ត ខេត្ត​ព្រះសីហនុ។

ជិះ​ខ្សែ​រ៉ក ឆ្លង​ព្រែក​កំពត នៅ​River Park

មាន​ប្រិយមិត្ត​ខ្លះ​ប្រហែលជា​ធ្លាប់​ជិះ​ខ្សែ​រ៉ក​រួច​មក​ហើយ តែ​ប្រហែលជា​រ៉ក​ដែល​នៅ​លើ​គោក តែ​សម្រាប់​រ៉ត​ ដែល​បង្កើត​នៅ​ឧទ្យាន​ដង​ទន្លេ ​គឺជា​ខ្សែ​រ៉​ត​ឆ្លងកាត់​ព្រែក​កំពត​ ដែល​មាន​ទឹក​នៅ​ពីក្រោម គួរ​ឲ្យ​ស្ញើប​ទៅវិញ។ តើ​អ្នក​ទាំង​អស់​គ្នា​ហ៊ាន​ជិះ​ទេ?

River Park ឬ​ឧទ្យាន​ដង​ទន្លេ បាន​បង្កើត​ឡើង​នៅ​​ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ ២០១៦ កន្លង​ទៅ។ ឧទ្យាន​នេះ​មាន​ទីតាំងនៅ​ភូមិ​បាត់​ដំរី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ត​កំពត។ មាន​ចម្ងាយ​ប្រមាណ​សរុប​ប្រមាណ​ជា ៩គីឡូម៉ែត្រ​ពី​ក្រុង​កំពត។

អ្នកទេសចរ​អាច​ទៅដល់​ឧទ្យាន​នេះ​បាន​ដោយ​ចេញពី​ក្រុង​កំពត បត់​ទិស​ខាងជើង​តាមផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ (៧គីឡូម៉ែត្រ) រហូតដល់​ស្លាក​មួយ​ដែល​ដាក់​ថា Green House (ចម្ងាយ​១០០​ម៉ែត្រ​ពី​ខាងជើង​ខ្លោងទ្វារ​វត្ត​ស្នំ​ប្រាំពីរ) សូម​ចូល​តាម ផ្លូវ​ដែល​ជាប់​នឹង​ស្លាក​នេះ ប្រមាណ​ជាជាង ១គីឡូម៉ែត្រ​ទៀត​នឹង​ទៅដល់​ឧទ្យាន​ដង​ទន្លេ​នេះ។ ផ្លូវ​ចូល​ទៅ​ឧទ្យាន​នេះ​ គឺជា ​ផ្លូវលំ​ដីក្រហម​តូច​មួយ ដែល​មិន​អាច​ឲ្យ​រថយន្ត​ជៀស​គ្នា​បានទេ​ត្រង់​កន្លែង​ខ្លះ ដែល​មាន​លក្ខណៈ​រលាក់ តិចៗ តែ​រថយន្ត​ទាបៗ​ក៏​អាច​ចូល​បាន​ដែរ។

ខ្សែ​រ៉ក ​ដែល​អាច​នាំ​កាយ​អ្នកទេសចរ​ឆ្លងកាត់​ព្រែក​ចម្ងាយ ២០០ ម៉ែត្រ​នេះ អាច​ទ្រាំទ្រ​ទម្ងន់​ដល់​ទៅ ១១០ គីឡូក្រាម ដោយ​អ្នកទេសចរ​ត្រូវ​ឡើង​តាម​កាំជណ្ដើរ​ធ្វើ​ពី​ឫស្សី​តាម​បែប​ធម្មជាតិ​ពិតៗ​ព័ទ្ធជុំវិញ​ដើមឈើ​ដល់​កម្ពស់​ជាង ១០ម៉ែត្រ ។ ចំពោះ​តម្លៃ​នៃ​ការ​ជិះ​រ៉ក​នេះ អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ ដែល​រួម​ប​ញ្ជូ​ល​ទាំង​ការ​ត្រលប់​មកវិញ​ដោយ​ទូក​ផងដែរ ។ ម្យ៉ាង​ខាង​ឧទ្យាន​មាន​កាមេរ៉ា​ភ្ជាប់​នឹង​មួយ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ដែល​ចង់​ថត​វីដេអូ​ពេល​ជិះ​ខ្សែ​រ៉ក តែ​អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ​បន្ថែម។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម