• 2019-06-12 02:44:31
  • សេដ្ឋកិច្ច

ទៅលេង៖ ៥ កន្លែងដែលប្លែកខ្លាំងនៅជប៉ុន

  • 2019-06-12 02:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Arun
  • សហការជាមួយ wapatoa.com

យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ប្រទេស​ជប៉ុន​ពោរ​ពេញ​ដោយ​វត្ថុ ដែល​ចម្លែកៗ​និង​អស្ចារ្យ​ច្រើន​ មាន​ដូច​ជា​អានីមេ (anime) ម្ហូបអាហារ នឹង​ប្រពៃណី​របស់​ពួកគាត់។ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា​ប្រទេស​នេះ​ក៏​សម្បូរ​កន្លែង​ប្លែកៗ និង​ឃ្យូតៗ​ជាច្រើន​ផងដែរ!

នេះ​យើង​លើក​យក​កន្លែង​ប្រាំ​ ដែល​យើង​ចូល​ចិត្ត​មក​បង្ហាញ!

រូបបានមកពី៖ Goin’ Japanesque!

កោះថាស៊ីរ៉ូជីម៉ា (Tashirojima)

កោះ​ជប៉ុន​មួយ​នេះ​បាន​ទទួល​រហស្សនាម​ថា​ជា «កោះឆ្មា» ដោយ​កោះ​នេះ​មាន​ចំនួន​សត្វឆ្មា​ច្រើន​ជាង​មនុស្ស​ទៅ​ទៀត! ត្រូវ​ម៉ាច់​តែ​ម្ដង​សម្រាប់​អ្នក​ចូលចិត្ត​សត្វ​ជាពិសេស​សត្វឆ្មា។ មិន​តែ​ប៉ុណ្ណឹង​ទេ កោះ​នេះ​ព្រម​ទាំង​មាន​ទី​សក្ការបូជា​អោយ​ឆ្មា​ទៀត​ផង។

ឧទ្យានណារ៉ា (Nara Park)

រូបបានមកពី៖ Parenthood and Passports

នេះ​ជា​ឧទ្យាន​ដ៏​ល្បីល្បាញ​មួយ​ដោយ​សារ​សត្វ​ក្ដាន់​ស៊ីកា​ដូច​រូប​ខាង​លើ​នេះ។ ពួក​សត្វ​នេះ​មិន​ចេះ​ខ្លាច​មនុស្ស​ទេ ហើយ​ត្រូវ​បាន​ជប៉ុន​ចាត់​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ទៀត។ អ្នក​មក​លេង​ឧទ្យាន​នេះ​អាច​បញ្ចុក «នំ​សម្រាប់​សត្វ​ក្ដាន់» ឲ្យ​ពួកវា​បាន​ទៀត​ផង។

សារៈមន្ទីរជីបលី (Ghibli Museum)

រូបបានមកពី៖ Japan Rail Pass

បើ​អ្នក​ធ្លាប់​មើល ឬ​ជា​អ្នក​គាំទ្រ​រឿង «My Neighbour Totoro» ឬ​រឿង​ផ្សេងៗ​ទៀត​របស់​ស្ទូឌីយ៉ូ ជីបលី (Studio Ghibli) នោះ អ្នក​នឹង​ពេញ​ចិត្ត​នឹង​សារមន្ទីរ​នេះ​តែ​ម្ដង។ សារមន្ទីរ​នេះ​ពោរ​ពេញ​ទៅ​ដោយ​រូប​ចំលាក់ និង​ការ​ចំលង​ឈុត​ឆាក​ពី​រឿង​ជាច្រើន​ដែល​ស្ទូឌីយ៉ូ​នេះ​ធ្លាប់​បង្កើត!

មជ្ឈមណ្ឌលផូកេមន (Pokémon Centers)

រូបបានមកពី៖ Kotaku

ចាំ​បាន​ទេ កាល​មុន​នាំ​គ្នា​ផ្អើល​លេង​ផូកេមុនហ្គូ (Pokémon Go) នោះ? នៅ​ជប៉ុន​វិញ គេ​មាន​បង្កើត​មជ្ឈមណ្ឌល​ផូកេមុន​យក​តែ​ម្តង សម្រាប់​ហ្វេន​អាច​ទៅ​ទិញ​ឥវ៉ាន់​តាម​ចិត្ត! 

ភោជនីយដ្ឋានរ៉ូបត (Robot Restaurant)

រូបបានមកពី៖ Swedish Nomad

នរណា​មិន​ស្គាល់​បច្ចេក​វិទ្យា​របស់​ជប៉ុន​នោះ? គេ​ពូកែ​ដល់​ថ្នាក់​បង្កើត​ភោជនីយដ្ឋាន​មនុស្ស​យន្ត​ទៅ​ហើយ! ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ការ​សំដែង​ដ៏​រស់រវើក​នេះ ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​យន្ត ពន្លឺអិលអ៊ីដី (LED) គ្រប់​ពណ៌ និង​ពួក​អ្នក​សំដែង ដែល​មាន​សំលៀកបំពាក់​ដ៏​ប្លែកៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ណាស់។

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Arun

មតិយោបល់
អត្ថបទពេញនិយម