• 2019-07-02 10:35:07
  • ការអប់រំ

ពិសេសបំផុត! បាន​ទៅហាត់ការនៅបរទេសហើយ មានលុយឧបត្ថម្ភមួយចប់ទៀត

  • 2019-07-02 10:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ SmartEdu USDP ដែលផ្តល់ឱកាសឲ្យ​ជយលាភីទៅហាត់ការនៅប្រទេស ម៉ាឡេស៊ី ព្រមជាមួយនឹងប្រាក់ឧបត្ថម្ភទៀតនោះ បានត្រឡប់មកវិញហើយនៅក្នុងឆ្នាំនេះ។

ក្រោយ​ឆ្លង​កាត់​វគ្គ​ជម្រុះ និស្សិត​ដែល​ជាប់​​​នឹងត្រូវបានបណ្តុះបណ្តាលតាមសកម្មភាព Bootcamp រយៈពេល ១៣ ថ្ងៃ។ ការបណ្តុះបណ្តាលមួយនេះ​បូក​រួម​​ទាំង​បច្ចេកទេស ទ្រឹស្តី បទពិសោធន៍ ឱកាសអភិវឌ្ឍផ្នែកទំនាក់ទំនង តាមយៈការរៀនជាមួយការអនុវត្តផ្ទាល់ ដោយដោះស្រាយបញ្ហារបស់អាជីវកម្មជាក់ស្ដែង ការធ្វើការជាមួយក្រុម ការបង្វឹក និងករណីសិក្សា ដែលបានរៀបចំឡើងនៅក្នុងកម្មវិធីទាំងមូល។

ដើម្បីផ្តល់បទពិសោធន៍ទៅដល់និស្សិតចង់ចូលរួមក្នុងឆ្នាំនេះ អតីតនិស្សិតកម្មវិធី SmartEdu USDP បានរៀបចំសិក្ខាសាលាផ្ដល់ព័ត៌មានមួយ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីព្រឹកថ្ងៃ សៅរ៍-អាទិត្យ មុននេះ។

ជាអតីតនិស្សិតកម្មវិធី SmartEdu USDP មកពីសាកលវិទ្យាល័យ ផារ៉ាហ្គនអន្ដរជាតិ ហ៊ម ឈលាង បានឲ្យដឹងថា រូបលោកបានទទួលបទពិសោធន៍ជាច្រើនពីកម្មវិធីនេះ ដែលមិនធ្លាប់ទទួលបាននៅក្នុងសាលា។

លោកបានបន្ថែមថា កម្មវិធីមួយនេះ បានជួយរូបលោកក្នុងការអភិវឌ្ឍន៍ខ្លួន ព្រមទាំង ផ្នែកអាជីពផងដែរ ដោយលោកបានរកឃើញភាពខ្វះខាតរបស់ខ្លួន ក្នុងកំឡុងពេល១៣ថ្ងៃនៅខេត្តសៀមរាប កាលពីឆ្នាំមុន។

កម្មវិធី SmartEdu USDP ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Smart Axiata ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការក្លាយជា CEO។ ជ័យលាភីក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានប្រាក់រង្វាន់ ហើយទៅហាត់ការជាមួយនឹងប្រាក់ឧបត្តម្ភរយៈពេល ២ ខែ នៅក្រុមហ៊ុនដែលស្ថិតនៅក្រោមក្រុមហ៊ុន Axiata នៅឯ​ម៉ាឡេស៊ី។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៌អាចចូលរួមដាក់ពាក្យបានតាមគេហទំព័រ Smartedu.com.kh ។ ផុតកំណត់ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទថ្មី