• 2019-10-02 07:48:37
  • សេដ្ឋកិច្ច

ឥណទានបៃតងជួយលើកកម្ពស់ជីវភាពប្រជាជន និងថែរក្សាបរិស្ថាន

  • 2019-10-02 07:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណទានបៃតងរបស់ប្រាសាក់ បានបង្កើតឡើងដើម្បីចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ថាមពលឱ្យបានយ៉ាងហោចណាស់២០ភាគរយ​ដែលអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពក្នុងការបង្កើនផលិតភាពការងារ និងចំណូលតាមគ្រួសារផងដែរ។ ឥណទានបៃតងដែលប្រាសាក់ផ្តល់ជូនមាន ឥណទានសាងសង់ឡជីវឧស្ម័ន ឥណទានត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពល។

ប្រាសាក់ គឺជាគ្រឹះស្ថានហិញ្ញវត្ថុធំជាងគេ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ពិសេសកំពុងផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងចូលរួមក្នុងការថែរក្សាសង្គមនិងបរិស្ថាន។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ បានចូលរួមជាមួយនឹងកម្មវិធីឡជីវឧស្ម័នជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ក្នុងការផ្តល់កម្ចីសម្រាប់សាងសង់ឡជីវឧស្ម័ន និងផ្តល់កម្ចីសម្រាប់ជាវត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពលចាប់តាំងពីឆ្នាំ២០១៦ មក។ ការផ្តល់ឥណទានបៃតង ក្នុងគោលបំណងចូលរួមបង្កើនចំណូលគ្រួសារ និងចូលរួមថែរក្សាបរិស្ថាន។

លោក សូនី បានបន្ថែមថា ប្រាសាក់ផ្តល់កម្ចីនេះក្នុងការអត្រាការទាប រយៈពេលវែង ងាយស្រួល និងបត់បែនក្នុងការសងត្រលប់ ដែលសម្រួលដល់ការប្រើប្រាស់កម្ចីរបស់អតិថិជន។ ប្រាសាក់នៅតែបន្តពង្រីកវិសាលភាព និងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ឥណទានបៃតងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា ប្រាសាក់មិនត្រឹមតែផ្តល់ឥណទានបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឥណទានសម្រាប់អាជីវកម្ម កសិកម្ម ទិញសម្ភារៈប្រើប្រាស់ និងមុខរបរផ្សេងៗទៀតជាច្រើន។

ក្នុងរយៈពេលប្រាំមួយ ខែដើមឆ្នាំ២០១៩នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង២ ៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង២ ៣៧០លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី ៤១០ ពាន់នាក់ បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស និងបុគ្គលិកជិត៨ ២០០ នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន៤០នៅតាម បណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។

ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។ ប្រាសាក់ រីកចម្រើនជាមួយគ្នា!

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី