• 2018-03-16 02:36:32
  • សេដ្ឋកិច្ច

មកមើលអគារអាយុកាលរយឆ្នាំនៅ២ខេត្តនេះ ហាក់ដូចនៅសម័យអណានិគមបារាំង

  • 2018-03-16 02:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាគារ​ចាស់ៗ​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង​ស្ថិត​​នៅទីរួមខេត្ត ចំនួន២ ​មាន​សំណង់​អាគារ​ប្រភេទ​នេះ​​ច្រើន​ណាស់  ដែល​មាន​សម្រស់​មិន​ចាញ់​គ្នា​​ឡើយ។

ប្រសិន​បើ​លោក​អ្នក​មក​ដល់​ទី​ខេត្ត កំពត និង​ខេត្ត​បាត់ដំបង ​លោក​អ្នក​ច្បាស់​​ជា​ប្លែក​ភ្នែក ​ដោយ​សារ​តែ​អគារ​ចាស់ៗ​ទាំង​អស់​នេះ ហើយ​សំណង់​អគារ​​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​​ជា​ខ្លាំង ព្រោះធ្វើ​ឲ្យពួក​ស្រមៃ​គិត​ដល់​សម្រស់​អគារ​កាល​សម័យ​នោះ។​​   ជាងនេះទៀត ​ដោយ​មាន​ការចូលរួមអភិរក្ស ​អាជ្ញាធរ​ខេត្តទាំងពីរ ​មិន​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​នៃ​អគារ​សំណង់ វាយ​​កម្ទេច​ចោល ឬ​សាងសង់​ជា​ថ្មី ​បាត់​​សោភ័ណភាព​ដើម​ឡើយ ពោល​គឺ​​រក្សា​ទុក​សំណង់​ទាំង​នេះ​ជា បេតិកភណ្ឌ​ និង​ជា​គោលដៅ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។

តោះមកទស្សនារូបភាពសំណង់​អាគារ​បារាំងចាស់ៗ​ទាំងអស់គ្នា៖

១.​ អគារបារាំងនៅខេត្តកំពត

២.​ អគារបារាំងនៅខេត្តបាត់ដំបង

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់