
- 2018-10-03 04:23:55
- សុខភាព
ក្មេង មានរបួសយកទៅពេទ្យមិនទាន់ ដឹងល្បិចងាយៗជួយព្យាបាលបន្ទាប់ពីគ្រោះថ្នាក់
- 2018-10-03 04:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេង មានរបួសយកទៅពេទ្យមិនទាន់ ដឹងល្បិចងាយៗជួយព្យាបាលបន្ទាប់ពីគ្រោះថ្នាក់
ចន្លោះមិនឃើញ
គ្រោះអាសន្ន តែងកើតឡើងជានិច្ចនៅក្នុងជីវិត មិនថាអ្នកប្រុងប្រយ័ត្នប៉ុណ្ណានោះទេ។ ឪពុកម្តាយរបស់ក្មេងតូចៗដឹងរឿងនេះច្បាស់ណាស់។ ដូច្នេះហើយទើបអ្នកត្រូវតែការពារ និងត្រៀមរួចរាល់ក្នុងការដោះស្រាយបញ្ហា ពេលពួកគេជួបប្រការណាមួយ ពេលកំពុងលេងកម្សាន្ត។
ទាំងអស់នេះ គឺជាការណែនាំក្នុងការព្យាបាលគ្រោះថ្នាក់ស្រាលៗដូចជាការមុត រយះ និង រលាកផ្សេងៗ។
១. លាងសម្អាត ប្រើទឹកធម្មតា (ជៀសវាងការប្រើទឹកត្រជាក់ក្នុងការលាងរបួសដែលរលាក) ដើម្បីកម្ចាត់ធូលី និងកម្ទេចផ្សេងៗចេញពីរបួស។ កុំភ្លេចលាងសម្អាតដៃមុននឹងប៉ះមុខរបួស។
២. ព្យាបាល បន្ទាប់ពីលាងមុខរបួស អ្នកចាំបាច់ត្រូវការពារ និងបង្ការការឆ្លងមេរោគ។ ក្រេមឬក្រមួនមាន ប្រសិទ្ធភាពក្នុងការបង្ការនូវការបង្កើតនៃបាក់តេរីដែលអាចធ្វើឱ្យមានមេរោគ និងធ្វើឱ្យការព្យាបាលប្រើរយៈពេលយូរ។
អ៊ីចឹងសូមណែនាំនូវក្រមួន 4-in-1 ដែលប្រឆាំងនឹងមេរោគ ការរលាក និង ស្នាមរបួសព្រមទាំង ជួយធ្វេីឱ្យការព្យាបាលគ្មានភាពក្រហាយ។ ក្រមួននេះអាចរកបាននូវឱសថស្ថានធំៗដែលមានជាកញ្ចប់តូចៗ ពណ៌ខៀវនិងស។
៣. ការពារ វាសំខាន់ណាស់ ដែលរបួសត្រូវរុំបិទជិតដើម្បីជួយព្យាបាលរបួស។ ការរុំរបួសជួយព្យាបាលដោយផ្តល់នូវសំណើមសម្រាប់កោសិកាលូតលាស់ឡើងវិញ និងជួយការពាររបួសពីមេរោគផ្សេងៗ។
៤. ពិគ្រោះជាមួយវេជ្ជបណ្ឌិត នៅពេលដែលមានចម្ងល់ពីរបួសរបស់អ្នក ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីយល់ដឹង បើសិនរបួសរបស់អ្នកត្រូវការការព្យាបាលជាបន្ទាន់។
១. ការប្រើវិធីដែលប្រឆាំងនឹងបាក់តេរីខ្លាំងពេក ការព្យាបាលរបួសតាមបែបបុរាណ ដូចជាការចាក់អាល់កុលទៅលើរបួសអាចធ្វើឱ្យកោសិកាស្បែកកាន់តែខូចខាត។ ជៀសវាងក្នុងការប្រើវិធីមួយនេះក្នុងការព្យាបាលរបួស។
២. មិនយកចិត្តទុកដាក់ទៅទៅលើរបួស
ការមិនបានព្យាបាលរបួសទាន់ពេលវេលាអាចធ្វើឱ្យរបួសកាន់តែរីករាលដាល និងបង្កស្លាកស្នាមមកពីការរលាក និងហើមដែលប៉ះពាល់ទៅដល់មួយផ្នែកធំនៃរបួស។ លើសពីនេះ វាអាចធ្វើឱ្យឆ្លងមេរោគទៅដល់ឈាមបើសិនជាព្យាបាលមិនត្រឹមត្រូវ៕