• 2019-01-01 08:16:00
  • ការអប់រំ

ពេល​ស្មុគស្មាញ​ខ្លាំង អ្នកអាចប្រើវិធី​សាមញ្ញ​ទាំងនេះ ដើម្បីកម្ចាត់​អាការៈ​ធុញថប់បាន

  • 2019-01-01 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ឆាប់​ទទួល​អារម្មណ៍​មួម៉ៅ​ក្ដៅក្រហាយ​ណាស់ តែ​អាការៈ​នោះ​បាន​តែ​មួយ​ឆាវ​ៗ​ប៉ុណ្ណោះ។ ដូចនេះ ​១៦ វិធី​សាមញ្ញ​ៗខាងក្រោម​នេះ​នឹង​ជួយ​កម្ចាត់​ភាព​ស្មុគស្មាញ​បានយ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៖

រូបតំណាង

១.មើល​រឿង​ដែល​យើង​ចូលចិត្ត​បំផុត។

២.ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មួហ្មង​នោះ។

៣.ហាត់​យូហ្កា​ដើម្បី​រំងាប់​អារម្មណ៍​ឆេវឆាវ។

៤.ផឹក​តែ​បៃតង​មួយ​កូន​ពែង ដើម្បី​ឲ្យ​ត្រជាក់​ចិត្ត​ឡើង​វិញ។

៥.ស្ដាប់​ចម្រៀង​ដែល​ជា​ចង្វាក់​ញាក់​កន្ទ្រាក់​អារម្មណ៍​បន្តិច ដើម្បី​បណ្ដេញ​កំហឹង​ចេញ​ពី​ក្នុង​ខ្លួន។

៦.ចង់ឲ្យ​អារម្មណ៍​ធូរស្រាល​ងូត​ទឹក​ក្ដៅឧណ្ណៗ​។

៧.មិន​ដឹង​បញ្ចេញ​កំហឹង​នៅ​កន្លែង​ណា អាច​​ញ៉ាំ​អាហារបញ្ចេញ​កំហឹង​បាន។

៨.មើល​សៀវភៅ​ដែល​មាន​ចម្រុះ​ពណ៌ ឲ្យ​រសាយ​ភាព​តានតឹង។

៩.សរសេរ​រឿង​មិន​សប្បាយ​ចិត្ត​ដាក់​លើ​ក្រដាស ហើយ​រុំ​ជាមួយ​ដុំ​ថ្ម គប់​ទៅ​ឲ្យ​ឆ្ងាយ។

១០.ហៅ​មិត្តភ័ក្ដិ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ។

១១.បង្ហោះ status តាម Facebook។

១២.រាំ​រាំ​រាំ.... ដើម្បី​ឲ្យ​បែក​ញើស ហើយ​ភាព​ស្មុគស្មាញ​ក៏​ចេញ​មក​តាម​នឹង​ដែរ។

១៣.ប្រឡែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ដូចជា​ឆ្មារ,ឆ្កែ....។

១៤.មើល​វីដេអូ​កំប្លែង​ៗ បន្លប់​ចិត្ត។

១៥.តេ​ទៅ​មនុស្ស​សំខាន់​ៗ ដូចជា​ឪពុក​ម្ដាយ,បងប្អូន និង​មនុស្ស​សំខាន់​ដទៃ​ទៀត។

១៦.ស្លៀកពាក់​ខោអាវ​រលុង​ៗ ​កុំ​ឲ្យ​ទើស​ចិត្ត៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ទ្រី រ៉ាវី

មតិយោបល់