- 2019-06-02 06:40:00
- សេដ្ឋកិច្ច
ប្រទេស១០ដែលអាចទិញផ្ទះបានធូរថ្លៃបំផុត កម្ពុជាក៏ស្ថិតក្នុងចំណោមនោះ
- 2019-06-02 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស១០ដែលអាចទិញផ្ទះបានធូរថ្លៃបំផុត កម្ពុជាក៏ស្ថិតក្នុងចំណោមនោះ
ចន្លោះមិនឃើញ
តម្លៃនៃការរស់នៅក្នុងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឬ បារាំងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
វេបសាយ Womensarticle.com បាយរាយបញ្ជីប្រទេស១០ដែលអាចទិញផ្ទះបានក្នុងតម្លៃសមរម្យបំផុត ក្នុងនោះកម្ពុជាឈរនៅលេខរៀងលើគេ ដែលមានតម្លៃអចលនទ្រព្យសមរម្យ និង តម្លៃនៃការរស់នៅចំណាយតិចបំផុតធៀបនឹងប្រទេសនានាលើលោក។
វៀតណាម និង ថៃក៏ស្ថិតក្នុងបញ្ជីនេះដែរ ម្ល៉ោះហើយបានជាយើងកត់សម្គាល់ឃើញថាជនបរទេសមួយចំនួនបន្ទាប់ពីចូលនិវត្តន៍ ពួកគេក៏មកសោយសុខជីវិតចុងក្រោយនៅថៃ វៀតណាម ឬ កម្ពុជាជាដើម។
១ កម្ពុជា
ត្បិតកម្ពុជាមិនមែនជាឋានសួគ៌នៅតំបន់ត្រូពិក ប៉ុន្តែវាកៀកនឹងចំណុចនោះ។ បើធៀបនឹងប្រទេសតំបន់ត្រូពិកដទៃទៀត តម្លៃនៃការរស់នៅប្រទេសកម្ពុជាអស់តិចជាងគេ។
ផ្ទះប្រណីតមួយដែលមានបន្ទប់គេង ៤ និងអាងហែលទឹកមួយមានតម្លៃត្រឹមតែ ៦០០ ដុល្លារប៉ុណ្ណោះក្នុង១ខែ ឬ មួយក៏ផ្ទះលំហែមួយដែលមានបន្ទប់គេង៣ គេអាចទិញក្នុងតម្លៃ ២០ ០០០ ដុល្លារ ហើយគេអាចជួលអ្នកថែសួនម្នាក់ឲ្យមើលផ្ទះលំហែឲ្យគេក្នុងតម្លៃប្រមាណ ២ ០០០ ដុល្លារក្នុង១ឆ្នាំ។
២ ប្រទេសអេក្វាឌ័រ
អេក្វាឌ័រមានលក្ខខ័ណ្ឌអាកាសធាតុ និង លក្ខខ័ណ្ឌសង្គមជាច្រើនទៀតស្រដៀងនឹងសហរដ្ឋអាមេរិក។ គេអាចញ៉ាំបាយក្រៅរាល់ថ្ងៃ អស់ថោកជាងពលរដ្ឋអាមេរិកត្បិតត្បៀតចម្អិនអាហារនៅផ្ទះខ្លួនឯងផង។
គេអាចទិញអចលនទ្រព្យក្នុងតម្លៃប្រហែល ៥០ ០០០ ដុល្លារ ហើយអាចជួលឲ្យគេបាននៅពេលម្ចាស់មិននៅ។
៣ ម៉ិកស៊ីកូ
ប្រទេសអាមេរិកឡាទីនមួយនេះក៏ស្ថិតក្នុងចំណោមប្រទេសក្រីក្រផងដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានតំបន់អ្នកមានជាច្រើន។ យ៉ាងណាក្តី គេអាចចំណាយសម្រាប់ការរស់នៅប្រមាណត្រឹម ៧០០ ដុល្លារក្នុង១ខែ រួមបញ្ចូលទាំងការស្នាក់នៅ សម្ភារៈ ម្ហូបអាហារ និង ការកម្សាន្ត។
៤ អាហ្សង់ទីន
អាហ្សង់ទីនបានក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វាមានភោជនីយដ្ឋានល្អៗ ប្រវត្តិសាស្ត្រដ៏សម្បូរបែប និង កន្លែងដើរលេងជាច្រើន។
មិនបាច់និយាយទេ វាក៏មិនថ្លៃណាស់ណាដែរក្នុងការរស់នៅទីនេះ។ ផ្ទះទំហំធំល្មមអាចទិញបានក្នុងតម្លៃប្រហែល ១៣៩ ០០០ ដុល្លារ ពោលគឺនៅថោកបើធៀបទៅនឹងការរស់នៅអាមេរិក។
៥ វៀតណាម
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព។ទោះបីជាជនបរទេសធ្លាប់ត្រូវបានហាមឃាត់មិនឱ្យទិញដីនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែគោលការណ៍នោះ ត្រូវបានកែប្រែវិញហើយកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផ្ទះប្រណីតមានតម្លៃរាប់លានដុល្លារនៅតាមឆ្នេរសមុទ្រ ប៉ុន្តែគេអាចរកខុនដូ ឬ ផ្ទះតូចៗ ដែលមានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ ដល់ ៥០ ០០០ដុល្លារ។
៦ ថៃ
ថៃក៏ស្ថិតក្នុងចំណោមទិសដៅទេសចរណ៍ដ៏ពេញនិយម។ គេអាចខុនដូប្រណីតក្នុងតម្លៃ ៣០ ០០០ ដុល្លារ ឬ អាចរកទិញផ្ទះធំទូលាយជាងនេះក្នុងតម្លៃប្រហែល ៦០ ០០០ ដុល្លារ ហើយគេក៏អាចរកកន្លែងញ៉ាំអាហារថោកៗជាច្រើនកន្លែង។
៧ ប៊ុលហ្គារី
ប៊ុលហ្គារីក៏ជាប្រទេសសម្បូរទៅដោយស្ថាបត្យកម្មបុរាណ និង ទេសភាពដ៏ស្រស់ស្អាត។ មិនបាច់និយាយទេ ប្រសិនបើអ្នកអាចរកចំណូលបានត្រឹម ១ ៥០០ ដុល្លារ ក្នុង១ខែ នោះអ្នកនឹងត្រូវចាត់ទុកថាធូរធារ។ ផ្ទះក៏អាចរកទិញបានក្នុងតម្លៃមិនលើស ២០ ០០០ ដុល្លារ ឡើយ។
៨ ប្រទេសហុងគ្រី
ប្រទេសហុងគ្រីក៏ជាគោលដៅទេសចរណ៍ដ៏ពេញនិយមផងដែរ ហើយអ្នកដែលទិញផ្ទះវិស្សមកាលនៅទីនោះច្រើនមាននិន្នាការរស់នៅទីនោះជាអចិន្ត្រៃយ៍ ដោយសារតែពួកគេស្រឡាញ់វាខ្លាំងណាស់។
ការរស់នៅវាក៏មិនថ្លៃដែរ។ ផ្ទះដ៏ធំមួយមានតម្លៃត្រឹមតែ ៩០ ០០០ ដុល្លារ ហើយអាចនៅសល់ទីធ្លាទូលាយល្មមទៀតផង។
៩ ប្រទេសអាល់បានី
អាល់បានីមានពន្លឺព្រះអាទិត្យ និង កក់ក្តៅពេញមួយឆ្នាំដែលធ្វើឱ្យវាក្លាយជាទីកន្លែងរីករាយសម្រាប់វិស្សមកាល ឬ ផ្លាស់លំនៅទៅកាន់ទីនោះជារៀងរហូត។ ផ្ទះធំប្រណីតមួយអាចទិញក្នុងតម្លៃត្រឹមតែ ១៥០ ០០០ ដុល្លារ ដែលវាមិនថ្លៃទេបើប្រៀបធៀបនឹងតម្លៃនៅសហរដ្ឋអាមេរិក។
១០ កូឡុំប៊ី
នៅប្រទេសកូឡុំប៊ីអ្នកអាចទិញអាហារញ៉ាំមួយពេលចំណាយប្រហែល ៥ ដុល្លារប៉ុណ្ណោះ។ រីឯតម្លៃជួលផ្ទះគឺថោកខ្លាំង ប្រមាណ **៤០០ ទៅ ៤៥០ ដុល្លារក្នុង១ខែ**បើធៀបនឹងហុងកុងដែលថ្លៃជាងនេះ៣ទៅ៤ដង។
តែត្រូវចាំថា ប្រទេសនេះចាត់ចំណាត់ថ្នាក់អ្នកទៅតាមតំបន់ដែលអ្នករស់នៅ។ បើអ្នករស់នៅសង្កាត់អ្នកមាន អ្នកត្រូវគេចាត់ទុកជាអ្នកដែលមានឋានៈខ្ពស់ ការចំណាយផ្សេងៗក៏ច្រើនជាងអ្នកថ្នាក់ទាបដែរ៕
អាន៖ ចិនគ្រប់គ្រង ៥៨% នៃអចលនទ្រព្យពិភពលោក
អាន៖ កម្ពុជាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក