• 2019-07-04 03:49:00
  • ការអប់រំ

ប្រឹងឡើង! អាហារូបករណ៍​​រហូត​ ១៥ ០០០​ ដុល្លារ​ សម្រាប់​សិស្ស​​ទី​ ១២​ ឆ្នាំ​នេះ មក​ដល់ហើយ

  • 2019-07-04 03:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​​​ជួយ​​សម្រួល​ដល់​សិស្ស​ទី​ ១២ ក្នុង​ការ​ដាក់​ពាក្យ​យក​អាហារូបករណ៍​​ ក្រុមហ៊ុន Smart Axiata បាន​រៀប​ចំ​​សិក្ខា​​សាលា​​មួយ​​ ដែល​​មាន​​ឈ្មោះ​​ថា​​ SmartEdu Discovery Day កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ខេត្ត​កំពង់​ចាម​ និង​ត្បូង​ឃ្មុំ​ ដោយ​ទទួល​បាន​អ្នក​ចូល​រួម​ច្រើន​ជាង​ ២០០ នាក់​។

កម្មវិធី​អាហារូបករណ៍​មួយ​នេះ​​គ្រប់​គ្រង​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ និង​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ដែល​ផ្ដល់​អាហារូបករណ៍​រហូត​ទៅ​ដល់​ ១៥០០០ ដុល្លារ​ សម្រាប់​ថ្លៃ​បង់​សាលា​ និង​ ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ផង​ដែរ​។

សិក្ខាសាលា​ដូចគ្នា​នេះ​ដែរ​ នឹង​ត្រូវ​រៀប​ចំ​ឡើង​វិញ​ម្ដង​ទៀត​នៅ​ រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​ ៦ ខែ​កក្កដា​ នៅ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) ហើយ​ខេត្ត​តាកែវ​ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ នៅ​ឯ​សាកល​វិទ្យាល័យ​ បៀលប្រាយ (BBU Takeo)។ ខណៈ​​ខេត្ត​បាត់​ដំបង​នឹង​ធ្វើ​នៅ​ ថ្ងៃ​ទី​ ១៣ ខែ​កក្កដា​ នៅ​សាកល​វិទ្យាល័យ​បាត់ដំបង​ (UBB) និង​ខេត្ត​ សៀមរាប​ ថ្ងៃ​ទី​ ១៤ ខែ​កក្កដា​។  

កម្មវិធី​នេះ បើក​ឲ្យចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​​ ប៉ុន្តែ​ត្រូវ​តែ​ចុះ​ឈ្មោះ​ជា​មុន​តាម​រយៈ​ https://bit.ly/2KEnvyy ។​

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ព័ត៌មាន​ថ្មី​ៗពី​ក្រុម​ហ៊ុន​ Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ Smart Axiata ឬ​ចូល​ទៅ​កាន់ www.smart.com.kh

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់