• 2019-11-04 08:35:07
  • ការអប់រំ

សិស្សានុសិស្ស នៃសាលាបឋមសិក្សា «កោះក្រសាំង» ទទួលបានសម្ភារៈសិក្សា ពី​ភោជនីយដ្ឋានសួគ៌ា ក្រោយការអំពាវនាវ

  • 2019-11-04 08:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា កោះក្រសាំង ដែលស្ថិតក្នុងភូមិ កោះក្រសាំង ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់ (ចំងាយ ប្រមាណ 12គម ពី ទីរួមខេត្ត ពោធិ៍សាត់) ទទួល​បាន​​សម្ភារសិក្សា​ពី​ ភោជនីយដ្ឋានសួគ៌ា និង ក្រុមហ៊ុន ធី អេច ផ្លាស់ ត្រេឌីង (TH PLus Trading) ដែលបានរៀប​ចំ​​នៅ​ក្នុងបរិវេណសាលា កាល​ពី​ថ្ង​ទី ០២ វិច្ឆិកា ២០១៩ កន្លង​ទៅ​នេះ។

សកម្មភាព​នេះ​មនុស្ស​ធម៌​នេះ កើតឡើងបន្ទាប់ពី​លោកគ្រូ​ នាយកសាលា បានអំពាវ នាវ ដល់សប្បុរសជនចូលរួម​ជាសំភារៈ សិក្សា ដូចជា៖ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប កាតាប ក្តារឆ្នួន ទ្រនាប់ ជើង សម្លៀក បំពាក់... ជាដើម ។ល។

សាលាបឋមសិក្សា កោះក្រសាំង មាន សិស្សសរុបចំនួន ៣០៥ នាក់ (ប្រុស) និង​ ១៥៥ នាក់ (ស្រី)

សំភារៈដែលបានយកទៅឧបត្ថម្ភរួមមាន៖ សំលៀកបំពាក់សិស្ស សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ក្តារឆ្នួន ទ្រនាប់ ជើង និង សំភារៈផ្ទះបាយមួយចំនួន (ចាន ឆ្នាំង) ដែលបានផ្តល់ជូនដោយ ក្ក្រុមហ៊ុន ធី អេច ផ្លាស់ ត្រេឌីង។ គួរបញ្ជាក់ផងដែរ ថាសំភារៈផ្ទះបាយទាំងនេះ ក្រុមហ៊ុនទទួលទិញពីអតិថិជន ក្នុងកម្មវិធី បញ្ចុះថ្លៃ ៥០% សំរាប់ការ Trade-In)។

**អ្នកផ្ដួចផ្ដើមគម្រោង និងឧបត្ថម្ភ៖ ភោជនីយដ្ឋាន សួគ៌ា

  • ភោជនីយដ្ឋានសួគ៌ា មានបំរើ អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងទទួលរៀបចំកម្មវិធីផ្សេងៗ

  • ទំនាក់ទំនងកក់: 011 834 777 / 016 834 777

  • សំរាប់កម្មវិធីផ្សេងៗ: 081 97 44 99

  • អាស័យដ្ឋាន: អគារលេខ ៣៩ ផ្លូវ៣១៥ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជិតសាលា Paraogn អតីតសាលា Zaman)

សហការឧបត្ថម្ភ

ក្រុមហ៊ុន ធី អេច ផ្លាស់ ត្រេឌីង (TH PLus Trading) ដែលនាំចូលផលិតផលម៉ាក ឡក់អ៊ែនឡក់ (Lock & Lock ) និង ក្រុមហ៊ុន មេហ្គាឌីស ដែលនាំចូលផលិតផលសម្ភារ:ប្រេីប្រាស់ក្នុងផ្ទះ ជាច្រេីនមុខ និង សប្បុរសជន មួយចំនួនទៀត។

មតិយោបល់