• 2019-12-06 07:38:29
  • ការអប់រំ

រំភើបមែន​! វិទ្យាល័យ​មួយនៅព្រៃវែងបានទទួលទីលានបាល់ទាត់ទំនើប​ពីក្រុម​ហ៊ុនជប៉ុន​

  • 2019-12-06 07:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលានបាល់ទាត់ដ៏ទំនើបហ្វូតសាល​ស្មៅ​សិប្បនិម្មិត​មួយ​បាន​លេចរូបរាងឡើង​នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ-ជប៉ុន ក្នុងស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់ក្រុមហ៊ុន​តៃ​ខា​ខប​ភើរេសិន។

កាលពី​ម្សិល​មិញ​នៅ​វិទ្យាល័យ​មិត្ត​ភាព​ខ្មែរ-ជប៉ុន​បាន​រៀបចំពិធី​ប្រ​គល់ និង​ទទួល​ទីលាន​បាល់ទាន់​មួយនេះ​ពី​ដែលជា​អំណោយ​របស់​ក្រុម​ហ៊ុនតៃ​ខា​ខប​ភើរេសិន។

លោក គង់ វន អ្នកផ្តើមគំនិតបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាប្រធានអង្គការស៊េព្វ ថ្លែង​ក្នុងពិធី​នោះថា៖ «ទីលានបាល់ទាត់ដ៏ទំនើបនេះដែលមានឈ្មោះថា  Futsal ដែល​សិស្សានុសិស្ស​បានទទួលពេលនេះ​គឺជាការ​ខិតខំប្រឹងប្រែងរបស់លោក  Suzuki​​ Taito ដែលជានាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន​តៃខាខប​ភើរេសិន។ ​ដូចនេះដើម្បីតប​ស្នងសងគុណ​ដល់លោក ​ខ្ញុំសូម​ស្នើប្អូនៗ​ទាំងអស់ពួត​ដៃគ្នាថែរក្សា​ឲ្យបាន​គង់វង្សយូរ​ឆ្នាំ។​ ម្យ៉ាង​វិញទៀតសូម​លោកគ្រូអ្នកគ្រូ​មេត្តាជួយរៀបចំកម្មវិធីហាត់​ហ្វឹកហ្វឺន​ឲ្យអស់ពីសមត្ថភាព។ សូម​កុំទុកទីលាន​របស់យើង​ឲ្យនៅទំនេរគ្មាន​អ្នកណាមក​ហាត់បាល់ទាត់​ឲ្យសោះ។​ ខ្ញុំសង្ឃឹមថា​ឆ្នាំសិក្សា២០១៩-២០២០​ខាងមុខ​នេះសិស្សរបស់​យើងខ្ញុំនិងក្លាយ​ជាសិស្សឆ្នើម​ផ្នែកកីឡាបាល់ទាត់​ចេញពី​CJFS ​មិនខាន»។

ចំណែក​ប្រ​ធាន​មន្ទីរ​អប់រំខេត្ត​ព្រៃវែង លោក ប៉ាវ សុធី ថ្លែង​ក្នុងពិធី​នោះដែរ​ថាប្រជា​ជន​កម្ពុជា​បាន​ចាត់ទុក​ប្រ​ជា​ជន​ជប៉ុន​ជា​មិត្ត​ល្អ ដែល​តែង​តែជួយ​កម្ពុជា​​នៅគ្រា​លំបាក។ លោក​ចាត់ទុក​ថា​ការ​ទទួល​បាន​ទីលាន​បាល់ទាត់​ទំនើប​នេះគឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក Suzuki​​ Taito នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន​តៃខាខប​ភើរេសិន។ ដើម្បីតបស្នង​នឹង​ការ​ជួយជ្រោមជ្រែងនេះ​លោក​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ឲ្យ​ចូល​រួម​ថែរក្សាទីលាន និង​ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​អស់ពីលទ្ធភាព។

ចំណែក​លោកSuzuki​​ Taito នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន​តៃខាខប​ភើរេសិនថ្លែង​ដែរថា៖ «ក្រោយពីបាន ពិនិត្យមើលព័ត៌មាននិយោជិករបស់យើងខ្ញុំរួច ឃើញថាមាន៨ភាគនៃនិយោជិកគឺមានស្រុកកំណើតនៅក្នុងខេត្តព្រៃវែងនេះ។ កាន់តែដឹងកាន់​តែយល់ច្បាស់ពី​ការផ្សារភ្ជាប់កាន់​តែស៊ីជម្រៅជាមួយខេត្តព្រៃវែង ដូច្នេះហើយយើងបានសម្រេចចិត្ត បរិច្ចាគទីលានហ្វូតសាលនៅពេលនេះ។ ខ្ញុំមាន​សេចក្តីរីករាយយ៉ាង​ខ្លាំងដោយមាន​ទំនាក់ទំនងបែបនេះជាមួយអ្នកទាំងអស់គ្នា»។

លោក​បន្ថែមថា៖ «ខ្ញុំពិតជារីករាយណាស់ប្រសិនបើទីលានហ្វុតសាលនេះអាចត្រូវបានប្រើដើម្បីជួយដល់ការ លូតលាស់ផ្នែកចិត្តនិង រាងកាយរបស់យុវជនឲ្យ​មានសុខភាពល្អដើម្បីជួយដល់ការអភិវឌ្ឍ នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត»។

​គួរ​បញ្ជាក់ថា​បច្ចុប្បន្នសិស្សកំពុងសិក្សានៅ​វិទ្យាល័យនេះ​​មានចំនួន​ដល់ទៅ​១ ៧៦៦នាក់ ក្នុងនោះ​ស្រី​៩៥០នាក់៕

អត្ថបទ៖ Sponsored

មតិយោបល់