
- 2019-12-11 11:31:23
- ព័ត៌មាន
តោះ! ធ្វើអំពើល្អ ជួយតាមលទ្ធភាពបរិច្ចាគរបស់លេង និងសៀវភៅដល់កុមារក្រីក្រកម្ពុជា
- 2019-12-11 11:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ធ្វើអំពើល្អ ជួយតាមលទ្ធភាពបរិច្ចាគរបស់លេង និងសៀវភៅដល់កុមារក្រីក្រកម្ពុជា
ចន្លោះមិនឃើញ
ពិតជារំភើបមែន ឥលូវនេះនៅកម្ពុជាមានហើយកម្មវិធីប្រមូលទទួលយកការបរិច្ចាគសៀវភៅ និងរបស់លេងកុមារ ដើម្បីចែកបន្តដល់កុមារក្រីក្រខ្វះលទ្ធភាពនៅ អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា CCF (Cambodia Children's fund) ដែលមានទីតាំងនៅតំបន់ចាក់សំរាមក្បែរក្រុងភ្នំពេញ។
ព្រឹត្តិការណ៍សប្បុរសធម៌ដ៏មានន័យនេះ លេចចេញពីការសហការគ្នារវាង Monument Books and Toys Store, EXCHANGE SQUARE MALL និងអង្គការមូលនិធិកុមារកម្ពុជាដោយផ្ទាល់ ដែលជាមួយគ្នានេះដែរ ក៏នឹងពាំនាំយកនូវការអប់រំ និង ការលេងកម្សាន្តជាច្រើនទៀតដល់កុមារក្រីក្រមួយចំនួននៅកម្ពុជា។ សូមចូលជួយដល់សង្គមយើងទាំងអស់គ្នា ដោយលោកអ្នកអាចបរិច្ចាគសៀវភៅសិក្សា ឫប្រដាប់ប្រដាក្មេងលេងដែលកូនៗ របស់លោកអ្នកបានអានឫលេងរួចហើយ នៅហាង Monument Books and Toys សាខាមហា វិថីព្រះនរោត្តមដែលមានប្រអប់បរិច្ចាគនៅទីនោះ។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរ ចូលឆ្នាំសកល និង បុណ្យណូអ៊ែល ២០២០ ក្រុមហ៊ុន Monument Books and Toys ក៏បានបង្កើតកម្មវិធី សម្រាប់កុមារ និងការផ្ដល់ជូនជាពិសេសសម្រាប់អតិថិជន ក៏ដូចជាការថ្លែងអំណរគុណដែលនិយមគាំទ្រកន្លងមក។
កម្មវិធីសប្បាយៗ មានដូចជា ការនិទានរឿងខ្លីៗ ដែលផ្ដល់ឱកាសឲ្យលោក លោកស្រីនាំបុត្រធីតាចូលរួមស្ដាប់ដើម្បីចំណេះដឹង គំនិតឆ្នៃប្រឌិត និងការកម្សាន្ត ដែលធ្វើឡើងរៀងរាល់ថ្ងៃពុធនៅហាង Monument Books & Toys សាខាមហាវិថីព្រះនរោត្តម។
កាន់តែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជនដែលទិញទំនិញពីហាង Monument Books & Toys ចាប់ពី៣៥ដុល្លារឡើងទៅនឹងទទួលបានឱកាសពិសេស គឺបង្វិលកង់ផ្សងសំណាង ដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពេញមួយខែធ្នូតែម្តង។ រង្វាន់មានដូចជា៖
តោះ! មើលវីដេអូ ពីទិដ្ឋភាពក្នុងកម្មវិធី VIP Evening ដែលបានប្រារព្ធនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបើកសម្ពោធ Christmas Campaign។
ការផ្ដល់ជូនទាំងអស់នេះមាននៅហាង Monument Books and Toys ដែលមានអាសយដ្ឋានដូចខាងក្រោម៖