- 2020-02-26 03:12:51
- សេដ្ឋកិច្ច
កុងទឺន័រដឹកផ្លែឈើវៀតណាម ជាង៣០០គ្រឿង គាំងស្ញេញនៅព្រំដែនចិន ព្រោះវីរុសកូរ៉ូណា
- 2020-02-26 03:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុងទឺន័រដឹកផ្លែឈើវៀតណាម ជាង៣០០គ្រឿង គាំងស្ញេញនៅព្រំដែនចិន ព្រោះវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
រថយន្តកុងទឺន័រជិត ៧០០គ្រឿងបានជាប់គាំងនៅព្រំដែនចិន ចាប់តាំងពីអ្នកនាំចូលទំនិញចិន មិនទាន់ចូលធ្វើការពេញលេញវិញ ចំពេលដែលវីរុសកូរ៉ូណាកំពុងផ្ទុះឡើង។
ក្នុងនោះផងដែរ រថយន្តកុងទឺន័រសរុប ៣៦៥គ្រឿងរបស់វៀតណាម ដែលដឹកផ្លែខ្នុរ, ផ្លែស្រកានាគ, ផ្លែឪឡឹក និងគ្រឿងបន្លាស់ឧបករណ៍អគ្គិសនី កំពុងជាប់គាំងនៅច្រកព្រំដែន Huu Nghi។ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
គួរឲ្យដឹងថា នៅតាមច្រកព្រំដែន Tan Thanh រថយន្តកុងទឺន័រជាច្រើនគ្រឿងទៀត ដែលគ្មានកុងត្រាជាមួយអ្នកនាំចូលចិន ក៏កំពុងជាប់គាំងផងដែរ។ ស្ថានភាពនេះបានកើតឡើងចាប់តាំងពីដាច់ខែមុន ហើយមន្ត្រីវៀតណាមបានជំនុញឲ្យអ្នកជំនួញ ស្វែងរកបណ្តាញចែកចាយផ្សេងទៀត សម្រាប់ផ្លែឈើរបស់ពួកគេ៕