• 2020-12-16 06:28:21
  • សេដ្ឋកិច្ច

ម្ទេសឡើងថ្លៃណាស់ មានដឹងអត់ ថាមកពីមូលហេតុអ្វី ?

  • 2020-12-16 06:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ គេសង្កេតឃើញមានបន្លែ ផ្លែឈើ លក់នៅលើទីផ្សារមានច្រើន បើនិយាយពីតំលៃវិញ គឺវាអាស្រ័យទៅតាមប្រភេទនៃបន្លែ និមួយៗ ហើយបើយើងគិតពីទីផ្សារនៅក្នងក្រុងភ្នំពេញវិញ រាងថ្លៃបន្តិចជាងតាមបណ្តាខេត្ត ។ ចំណែកម្ទេសវិញ បើនិយាយពីតំលៃរាងហក់ឡើងថ្លៃខ្លាំង នៅតាមទីផ្សារបច្ចុប្បន្ន គឺមានតំលៃចន្លោះពី ៣០០០០រៀល ទៅ៣៥០០០រៀល ក្នុងមួយគីឡូក្រាម ដែលកាលពីមុន ត្រឹមតែចន្លោះពី ១០០០០រៀល ទៅ១៥០០០រៀលតែប៉ុណ្ណោះ ។

ដែលនេះជាហេតុធ្វើឲ្យអជីវកម្មមួយចំនួនធំ ពិបាកលក់រាយនៅតាមផ្សារ ហើយក៏មានអ្នកទិញមួយចំនួនរអ៊ូ រឿងម្ទេសឡើងថ្លៃនេះដែរ ។

បើនិយាយពីមូលហេតុ ម្ទេសឡើងថ្លៃនោះ មិនទាន់មានខាងណាបកស្រាយនៅឡើយទេ តែបើយើងមើលពីស្ថានភាពជាក់ស្តែងនៃប្រជាកសិករវិញ នោះយើងដឹងថា រយះពេលប៉ុន្មានខែមុននោះ មានជំនន់ទឹកភ្លៀងច្រើន ទើបធ្វើឲ្យដំណាំមួយចំនួនធំរបស់កសិករ ត្រូវរងការជន់លិចយ់ាងច្រើន ណាមួយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែជំងឺកូវិដ១៩ ។ ទាំងនេះ ក៏អាចជាបញ្ហាដែលធ្វើឲ្យម្ទេស នឹងបន្លែមួយចំនួន ហក់ឡើងថ្លៃដែរ ។

បើតាមអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញ មានការបញ្ចេញទស្សនះផ្សេងៗគ្នាទៅតាមការយល់ឃើញរបស់ពួកគេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់