• 2020-12-22 05:22:55
  • សេដ្ឋកិច្ច

ដំណឹងល្អ! ក្រោយបន្លែចុះថោក និងពុំមានទីផ្សារ ពេលនេះឈប់បារម្ភទៅ

  • 2020-12-22 05:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានព័ត៌មានស្តីពីតម្លៃបន្លែចុះថោក និងពុំមានទីផ្សារដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មានសង្គមដូចជា៖

  • «ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថាបន្លែរបស់ពួកគាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមានទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ-១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន»។

  • «សាឡាត់ ៣០តោន គ្រោងនឹងភ្ជួរចោលនៅ ៥ថ្ងៃទៀត ម្ចាស់ប្រកាសឱ្យទៅកាត់យកហូប ឬយកទៅលក់ដោយឥតគិតលុយ ព្រោះតែ​...»

ឆ្លើយតបបញ្ហានេះ កាលពីថ្ងៃទី១៨ ខែធ្នូ ក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក បានចាត់ឲ្យក្រុមការងារចុះទៅជួបជាមួយកសិករនៅគោលដៅទាំពីរខាងលើ។ ក្រុមការងារបានជួបប្រជុំពិភាក្សាអំពីគ្រប់លក្ខខណ្ឌសំខាន់ៗដែលក្រុមហ៊ុន និងក្រុមផលិតបន្លែអាចធ្វើកិច្ចសហការជា មួយគ្នាបាននៅថ្ងៃខាងមុខ។ ជំនួបពិភាក្សានេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

១- អន្តរកាលនេះក្រុមហ៊ុនបានឯកភាពប្រមូលទិញយកបន្លែគ្រប់ប្រភេទរបស់កសិករទាំងអស់

២- ក្រុមហ៊ុនបានធ្វើកិច្ចសន្យាប្រមូលទិញបន្លែទាំងអស់ ព្រមទាំងបានលើកទឹកចិត្ត និងណែនាំឲ្យកសិករទាំងអស់គួរបង្កើតបណ្តុំអ្នកផលិតបន្លែ ដើម្បីងាយស្រួលទទួលបានការបណ្តុះ បណ្តាលបច្ចេកទេស ស្តង់ដារផលិត ការផ្សព្វផ្សាយ ការធ្វើផែនការផលិតកម្ម ការទទួលបានធាតុចូលកសិកម្មក្នុងតម្លៃសមស្រប ទទួលបានព័ត៌មានទីផ្សារ និងការប្រកួតប្រជែង។

៣- ក្រុមហ៊ុនសំណូមពរឲ្យកសិករគួរផលិតបន្លែសុវត្ថិភាពតាមស្តង់ដារស្តីអំពី "ការអនុវត្តកសិកម្មល្អ (GAP)" ហើយត្រូវមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមានជាយថាហេតុឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

៤- លោក តៃ សុង តំណាងឲ្យកសិករចូលរួមប្រជុំទាំងអស់បានសម្តែងនូវអំណរសាទរ សប្បាយ រីករាយជាអនេក និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជួយទិញបន្លែ និងចុះកិច្ចសន្យាទិញបន្លែពីក្រុមកសិករ លោកបានសន្យាថានឹងជួយផ្សព្វផ្សាយដល់កសិករជិតឆ្ងាយឲ្យចូលរួមបង្កើតបណ្តុំអ្នកផលិតបន្លែតាមការណែនាំរបស់ក្រុមហ៊ុន។

ប្រភព៖ Sakhon Veng

មតិយោបល់
អត្ថបទថ្មី