• 2021-09-14 03:17:22
  • ព័ត៌មាន

ហេតុតែសំណាង! អ្នកឈ្នះប្រាក់រង្វាន់ ២០ លានរៀលពី ធីផត បង្ហាញឈ្មោះហើយ ចូលអានតិចមើល

  • 2021-09-14 03:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ ទីបំផុតរកអ្នកឈ្នះរង្វាន់ធំប្រចាំឆ្នាំ របស់ ធីផត បានរកឃើញហើយ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំ ២០២១ ដោយមានការផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia។ ការចាប់រង្វាន់នេះ ក៏មានវត្តមានចូលរួមពីសំណាក់ពិធីការិនី អ្នកនាង ហេង កែវនីតា តារាកិត្តិយសដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជាគឺ លោក STEP និងអ្នកតំណាងក្រុមហ៊ុន ធីផត ផងដែរ ដើម្បីផ្តល់ការកម្សាន្តដល់អតិថិជននិងជាសក្ខីភាពដល់ការចាប់រង្វាន់ផងដែរ។ កម្មវីធីចាប់រង្វាន់នេះធ្វើឡើងដោយសុក្រិត និងត្រឹមត្រូវ យើងបានប្រមូលរាល់សម្បកពីអតិថិជនរបស់យើងទូទាំងប្រទេស។

ចង់ដឹងថាការចាប់រង្វាន់របស់ ធីផត មានភាពរំភើបរីករាយកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖ FN.Cambodia

កម្មវិធី ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ! រង្វាន់សរុបច្រើនជាង 350 លានរៀល បានផ្តល់សំណាង ដល់អតិថិជនធីផត 2ដង គឺ ២៤សន្លឹកនៃសម្បកផលិតផលធីផត ប្តូរបាន ធីផត១ កំប៉ុងភ្លាមៗ អតិថិជនគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើសម្បកទាំងនោះ នឹងមានឪកាសផ្សងសំណាងឈ្នះទឹកប្រាក់សុទ្ធបន្ថែមទៀត. បញ្ជាក់ផងដែរថា ក្រុមហ៊ុន ធីផតប្រមូលបានសម្បកផលិតផលដែលអតិថិជនយកប្តូរបានរាប់លានសម្បក ចំណែកអតិថិជនក៏ទទួលបានធីផតត្រឡប់ទៅវិញរាប់រយកំប៉ុងផងដែរ។ គួរបញ្ជាក់ផងដែរថា ធីផត បានចាប់ផ្តើមកម្មវិធីប្តូរសម្បកនេះឡើងកាលពីខែមករា ឆ្នាំ២០២១ និងបានបញ្ចប់ការប្តូរសម្បកនេះនៅថ្ងៃទី៣១ ខែ សីហា ថ្មីៗនេះ។

ធីផត យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនធីផតទាំងអស់ទូទាំងប្រទេស ដែលតែងតែគាំទ្រនូវផលិតផលរបស់ធីផតកន្លងមក ហើយ ធីផត សន្យាថា នឹងមាននូវកម្មវិធីប្រូម៉ូសិនពិសេសៗ ផ្សេងទៀតនាឆ្នាំក្រោយ។

សូមបញ្ជាក់ថា ធីផត គឺជាផលិតផលរបស់ក្រុមហ៊ុន F&N Dairies Thailand limited ដែលមានស្តង់ដារ និងគុណភាពខ្ពស់ នាំចូលផ្ទាល់ពីប្រទេសថៃ។ ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់កំប៉ុង ទឹកដោះគោខាប់កញ្ចប់ទម្ងន់២គីឡូក្រាម ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និង ទឹកដោះគោខាប់ទីបច្របាច់ដែលមាន៣រសជាតិ(រសជាតិទឹកដោះគោ រសជាតិសូកូឡា និងរសជាតិ Strawberry Yogurt)។

ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311។ ឬ ផេក Facebook៖ https://www.facebook.com/FN.CambodiaOfficialPage/

មតិយោបល់