- 2023-02-14 04:59:30
- ការអប់រំ
PUC រៀបចំសិក្ខាសាលា តម្រង់ទិសនិស្សិត ដើម្បីទទួលជោគជ័យនៅថ្នាក់ឧត្ដមសិក្សា ដ៏ធំមិនធ្លាប់មាន
- 2023-02-14 04:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PUC រៀបចំសិក្ខាសាលា តម្រង់ទិសនិស្សិត ដើម្បីទទួលជោគជ័យនៅថ្នាក់ឧត្ដមសិក្សា ដ៏ធំមិនធ្លាប់មាន
ចន្លោះមិនឃើញ
វិទ្យាស្ថានមគ្គុទេ្ទសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC) បានរៀបចំសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ“Winning University Life រដូវកាលទី៣” ដែលមានសិស្ស-និស្សិតចូលរួមជាង១០០០ នាក់ នៅភោជនីយដ្ឋាន ទន្លេបាសាក់II កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រីកចំណេះដឹង តម្រង់ទិសដល់យុវជនកម្ពុជាដែលទើបតែបញ្ចប់ថ្នាក់ទី១២ និងប្អូនៗនិស្សិតឲ្យទទួលបានចំណេះដឹងបន្ថែមក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។
ក្នុងឱកាសនោះគេឃើញវត្ដមានវាគ្មិនល្បីៗ ដូមជា៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រ លោកតា កុល ផេង ឯកឧត្ដម វ៉េង សេរីវុឌ្ឍ ព្រះគ្រូ គូ សុភាព និងលោក ង៉ែត សុឡា ជាដើម បានឡើងធ្វើបទបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន និងយុទ្ធសាស្ដ្រយកឈ្នះឧបសគ្គនានា ដើម្បីទទួលបានជោគជ័យនៅថ្នាក់ឧត្ដមសិក្សា។
ភិក្ខុវជរបញ្ញោ គូ សុភាព ដែលជាវាគ្មិនមួយអង្គក្នុងចំណោមវាគ្មិនជាច្រើនទៀត បានផ្ដល់គន្លឹះល្អៗដល់និស្សិត និងសមណនិស្សិតដោយមានភ្ជាប់រឿងខ្លះកាលពីសម័យព្រះពុទ្ធក្នុងការយកឈ្នះលើចិត្ដខ្លួនឯង និងការខិតខំព្យាយាមតស៊ូក្នុងជីវិត។
សូមស្ដាប់ការផ្ដល់ឱវាទរបស់ព្រះអង្គគ្រូ គូ សុភាព ក្នុងឱកាសនោះ៖
សូមរំលឹកថា សាកលវិទ្យាល័យបញ្ញាសាស្ដ្រ តាមរយៈវិទ្យាស្ថានមគ្គុទេសក៍ បានសហការជាមួយដៃគូសារព័ត៌មាន ក្រុមហ៊ុនឯកជនដែលផ្ដោតលើវិស័យហិរញ្ញវត្ថុ និងចំណីអាហារ ដើម្បីរៀបចំសិក្ខាសាលាប្រចាំឆ្នាំ២០២៣ ឡើងតាំងពីវគ្គទី១ រហូតដល់វគ្គទី៣ ដែលទើបធ្វើបញ្ចប់កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ។ កម្មវិធីនេះ បានបញ្ចប់ទៅដោយរលូន ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសមណនិស្សិត និងសិស្សទើបប្រឡងជាប់ថ្នាក់ទី១២ ក្នុងការជ្រើសសាលា ឬមុខវិជ្ជា សម្រាប់សិក្សានៅថ្នាក់ឧត្ដម ឬថ្នាក់បរិញ្ញាប័ត្រនៅតាមសាលានានា៕