• 2015-04-24 22:45:12
  • ការអប់រំ

​អត់​ជឿ​រឿង​ក្រសួង​តឹង សិស្ស​បាក់​ឌុប​សាលា​សម្ដេច​ឪ​ឆ្នាំ​មុន​ជាប់​តិច​ ចុះ​ឆ្នាំ​នេះ?​

  • 2015-04-24 22:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​សិក្សា​​​២០១៣-២០១៤​ ​​នៅ​វិទ្យាល័យ​​សម្ដេច​ឪ​នៃ​​ក្រុង​បាត់ដំបង​ជាប់​ត្រឹម​​ ១៥​% ​ប៉ុណ្ណោះ​ក្នុង​ចំណោម​​សិស្ស​ប្រលង​បាក់ឌុប​​ ២១៤៧​ នាក់។​ ​នេះ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​របស់​លោក​ ​លន់ ចាន់អុង នាយក​រង​នៃ​វិទ្យាល័យ​ខាង​លើ។

 

​​​ទន្ទឹម​នឹង​​នឹង​រឿង​នេះ​ ​យុវជន​ ​ធិន​ ​ប៊ុនសង​ ​សិស្ស​ថ្នាក់​ទី​ ១២​ B ​នៃ​វិទ្យាល័យ​ម្ដេច​ឪ​ឆ្នាំ​សិក្សា​ ២០១៤-២០១៥ ​បាន​ប្រាប់​ Sabay ថា​ ៖"​​ខ្ញុំ​គិត​ថា​​​​ក្រសួង​អប់​រំ​អត់​​តឹងរ៉ឹង​អីចឹង​ផង​ឆ្នាំ​មុន ស្មាន​​​តែ​ថា​លេង​ដូច​រាល់​ឆ្នាំ។​ ​ដល់​ឃើញ​លទ្ធផល​​ធ្លាក់​ច្រើន​​ទើប​​ខ្ញុំ​ជឿ”។​

 

​ដោយ​សារ​​​តែ​ក្រសួង​រឹត​បន្តឹង​រឿង​បើក​ចម្លង​សំណៅ​ឯកសារ​​​យ៉ាង​ដូច្នេះ​ ​បាន​ធ្វើ​ឲ្យ​ ​ប៊ុនសង​ ​​ប្រឹង​ពុះពារ​រៀន​ជាង​​មុន​​​ដើម្បី​​​ត្រៀម​ប្រលង​​​ Bac II ឆ្នាំ​នេះ។ ​​ ​ប៊ុនសង​ ​រៀន​គួរ​​រហូត​ដល់​​ ៥​ មុខ​វិជ្ជា​​រួម​មាន គណិតវិទ្យា​ ​ខ្មែរ​ រូប​វិទ្យា​ គីមី​ និង ជីវៈ​វិទ្យា​ ​ព្រោះ​​មិន​ចង់​​ប្រលង​ធ្លាក់។

 

 

​ជា​មួយ​គ្នា​នេះ​​ ​កញ្ញា​​ ​សេរី​ រំដួល​​ សិស្ស​ថ្នាក់​ទី​ ១២​ D ឆ្នាំ​សិក្សា​​​ និង​​​​សាលា​ដដែល​បាន​​បង្ហើប​ប្រាប់​ដែរ​ថា​ ៖"​​​ខ្ញុំ​ត្រូវ​​តែ​ប្រឹង​រៀន​ ព្រោះ​ខ្ញុំ​ចង់​ប្រលង​​ជាប់​ឆ្នាំ​នេះ​ ​កុំ​ឲ្យ​ឌុប​​ថ្នាក់។​ ​ខ្ញុំ​​ភ័យ​ ព្រោះ​ខ្ញុំ​ឃើញ​​គេ​ធ្លាក់​​ច្រើន​ឆ្នាំ​មុន”។

 

​​ពាក់ព័ន្ធ​​រឿង​ដែល​ក្រសួង​រឹត​បន្តឹង​ការ​ប្រលង​​មធ្យម​សិក្សា​ទុតិយភូមិ​​នេះ​ លោក​ ​នាយក​រង​​​បាន​​ថ្លែង​​​បន្ថែម​ថា ​​​​សិស្សានុសិស្ស​​​​​​​ខិតខំ​ប្រឹងប្រែង​ខ្លាំង​​ និង​ ​ស្ទុះស្ទា​ជាង​ឆ្នាំ​មុន។​ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​​ ​សិស្ស​​នៃ​​​វិទ្យាល័យ​របស់​លោក​​​នឹង​ប្រលង​ជាប់​ច្រើន​​​ជាង​​ឆ្នាំ​សិក្សា​ចាស់។

 

 

 លោក​នាយក​រង​ លន់ ចាន់អុង

  ឆ្នាំ​សិក្សា​ ២០១៣-២០១៤​ ​​សិស្ស​​​ប្រឡង​​ជាប់​សញ្ញាប័ត្រ​​ទុតិយភូមិ​​ចំនួន​ ​២៣១២៦ ​នាក់​​ប៉ុណ្ណោះ​ ឬ​ ស្នើ​នឹង​២៥,៧២%​ ​​នៃ ​បេក្ខជន​សរុប​​ចំនួន​ ​៨៩៩៣៧ ​​នាក់​​​​នៅ​​​ទូទាំង​ប្រទេស។ ​ក្នុង​ចំណោម​អ្នក​ជាប់​ Bac II ​​​មាន​និទ្ទេស​ A ​ចំនួន​ ១១​ នាក់​ ​និទ្ទេស​​ B ចំនួន​ ​​​២៨៩ ​នាក់ ​​និទ្ទេស​ C​ ចំនួន​ ៨០០​នាក់ ​និទ្ទេសD ​ ចំនួន​ ១៨៣២ ​​នាក់ និង ​និទ្ទេស​ E ​​​ជាង​ពីរ​ម៉ឺន​នាក់៕ ​

  ចុចអាន ​សិស្ស​​ឆ្នើម​ៗ​​ ៣០​នាក់​ប្រចាំ​​​សៀមរាប​ ត្រៀម​​ដណ្ដើម​​​​​ជយលាភី​​​សិស្ស​ពូកែ​ទូទាំង​ប្រទេស  

អត្ថបទ៖​ ឆន ទិត្យ

មតិយោបល់