• 2015-09-07 20:33:08
  • ការអប់រំ

នាយកវិទ្យាល័យ​នៅ​កំពង់ចាមសង្ឃឹម​តិចតួច​​ចំពោះ​សិស្ស​ជាប់​និទ្ទេស ​A ឆ្នាំ​នេះ

  • 2015-09-07 20:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

 

នៅ​មុន​ការ​ប្រកាស​លទ្ធផល​ នៃ​កា​រប្រលង​បាក់ឌុប នា​ថ្ងៃ​ទី ១៥-១៦ ខែ កញ្ញា​នេះ នាយក​វិទ្យាល័យ​​ពីរ ក្នុង​ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា សិស្សានុសិស្ស​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​សង្ឃឹម​ជាប់​ច្រើន​ តែក្ដីសង្ឃឹម​ទទួល​លទ្ធផល​​​និទ្ទេស​ A ​តិចតួច។

 

គេ​នៅ​ចាំ​បាន​ថា ក្នុង​ចំណោម​អ្នក​ជាប់​និទ្ទេស​ A ១១ នាក់ កាល​ពី​ឆ្នាំ​មុន​ ក្នុង​នោះ មាន​សិស្ស​ខេត្ត​កំពង់​ចាម មក​ពី​វិទ្យាល័យ​សម្ដេច​ ជួន ណាត តែ​គេ​នៅ​មិនទាន់​ដឹង​ថា ឆ្នាំ​នេះ ខេត្ត​កំពង់​ចាម​ នឹង​អាច​រក​ឃើញ​សិស្ស​ជើង​ខ្លាំង​ដូច​កាល​ពី​ឆ្នាំ ២០១៤ ទៀត​ឬ​អត់?

 

 

លោក ឡុង ហៀង ជានាយក​វិទ្យាល័យ​សម្តេច ជួន ណាត បាន​ប្រាប់​ភ្នាក់ងារ​ Sabay ថា “ ការ​ទាយ​ទុក​មុន គឺ​មិន​អាច​និយាយ​បាន​ត្រឹមត្រូវ ១០០% ទេ តែ​បើ​សង្ឃឹម ជាប់​វិញ​ប្រហែលពី ៦៥ ទៅ ៧០% ដោយ​មិន​គិត​ពី​និទ្ទេស។ ចំណែក​បើ​និយាយ​ពី​និទ្ទេស A វិញ​ពិត​ជា​ពិបាក​ប្រាប់​ណាស់ថា​ជាប់​ឬ​មិន​ជាប់ ប៉ុន្តែ​ បើ​សង្ឃឹម​វិញ គឺ​តិច​តួចបំផុត” ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​នៅតែ​សង្ឃឹមថា សិស្ស​របស់​គាត់​អាច​ដណ្តើម​បាន​និទ្ទេស A ម្នាក់ ឬ ពីរនាក់។ លោក ឡុង ហៀង បន្ថែម។

 

 

ចំណែក លោក ផាវ សុផល នាយក​វិទ្យាល័យ ព្រះ​សីហនុ វិញ ដែល​សិស្ស​របស់​គាត់​ចំនួន ៦៤៤​នាក់ បាន​ប្រឡង​បាក់​ឌុបដែរ​នោះ បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ភ្នាក់ងារ Sabayថា “ចំពោះ​សេចក្តី​សង្ឃឹម​ថា សិស្ស​របស់​គាត់​ជាប់​និទ្ទេស A គឺ​យើង​មិន​អាច​និយាយ​បានទេ ព្រោះ​បើ​យើងថា​មិន​ជាប់​តែបែរ​ជាជាប់ ហើយ​បើថា​ជាប់ស្រាប់តែ​មិនជាប់​ទៅវិញ​នាំឱ្យ​ពិបាក” ។ លោកនាយកបន្តថា “ និទ្ទេស A សង្ឃឹមតិច តែ​បើនិទ្ទេស B គឹ​សង្ឃឹមច្រើន ហើយ​បើលទ្ធផល​ជាប់​ដោយ​មិន​គិត​ពី​និទ្ទេស​វិញ គឺ​ប្រហែលជា ៧០%“៕

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឌឿន អ៊ី

មតិយោបល់