• 2016-04-20 17:19:43
  • ការអប់រំ

ដឹង​ថា​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ឆ្នាំ ២០១៦ ​ធ្វើ​នៅ​ថ្ងៃ​ណា​អត់? ​​

  • 2016-04-20 17:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ឆ្នាំ ២០១៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុង​ទឹក​ដី​​អង្គរ​ខេត្ត​សៀមរាប។ ចំណែក​ពិធី​ប្រគល់​រង្វាន់ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី ០១ ខែ​ឧសភា ឆ្នាំ ២០១៦ នៅ​វេលា​ម៉ោង ១៤:៣០នាទី​រសៀល។ នេះ​បើ​យោង​តាម​ការ​​ហ្វេសប៊ុក Page របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ម្សិលមិញ។

 

 

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​សប្បុរសជន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ឱ្យ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ ដល់​ជយលាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស ថ្នាក់ទី៩ និងថ្នាក់ទី១២ លើ​មុខវិជ្ជា​​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ដើម្បី​ជា​ការ​លើក​ទឹកចិត្ត៕

 

 

 

ចុចអាន៖ សិស្ស​ពូកែ​ថ្នាក់​ទី​៩​​នៅខេត្ត​​បាត់ដំបង ​​ស្រី​ ច្រើន​ជាង ​ប្រុស

ចុចអាន៖ សិស្ស​​ឆ្នើម​ៗ​​ ៣០​នាក់​ប្រចាំ​​​សៀមរាប​ ត្រៀម​​ដណ្ដើម​​​​​ជយលាភី​​​សិស្ស​ពូកែ​ទូទាំង​ប្រទេស

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់