• 2020-03-27 04:14:00
  • ស្នេហា

អាយុ៣០នៅអត់ប្រពន្ធកូន ម្ដាយឪពុកតែងបន្ទប់ឲ្យឡើងដូចបន្ទប់ផ្សំដំណេក ដើម្បីទាក់ទាញកូនប្រសារ

  • 2020-03-27 04:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយរបស់បុរសម្នាក់មកពីវៀតណាមបានតុបតែងឲ្យបន្ទប់កូនប្រុសខ្លួនឡើងដូចបន្ទប់ក្រេបចន្ទទឹកឃ្មុំ ដោយសារតែចង់បានកូនប្រសារខ្លាំងពេក។

នៅក្នុងវ័យម្ភៃក្រាស់ ទៅសាមសិបប្លាយ ប្រសិនបើអ្នកនៅតែមិនព្រមរៀបការទៀតនោះ អ្នកប្រាកដជាក្លាយជាគោលដៅសួរនាំនៃគ្រួសារជាក់ជាមិនខាន។ ហើយក៏សូមជម្រាបថា មិនមែនមានតែមនុស្សស្រីនោះឡើយដែលនឹងក្លាយជាផ្ទាំងស៊ីបនោះ ដោយខាងប្រុសក៏នឹងរងការជីកសួរមិនធម្មតាដែរ។ ដោយសំនួរតែងប្រទះរួមមាន កាលណាបានឲ្យប៉ាម៉ាក់ពរចៅ ពេលណាបានហូបក្បាលជ្រូកជាដើម។

ជាក់ស្ដែង បុរសម្នាក់ឈ្មោះកាត់ T T មកពីខេត្ត Yen Bai ប្រទេសវៀតណាម បានបង្ហោះលើបណ្ដាញសង្គមថា រាល់ថ្ងៃលោករងសម្ពាធខ្លាំងដោយសារឪពុកម្ដាយបង្ខំឲ្យមានប្រពន្ធ។ លោកចែករំលែកបន្ថែមថា រាល់ថ្ងៃលោកមិនទាន់ទាំងមានសង្សារផង តែសាច់ញាតិសងខាងម្ដាយឪពុកបង្ខំឲ្យយកប្រពន្ធ កើតកូនជាខ្លាំង។

រឿងរ៉ាវបានឡើងដល់កំពូលនៅពេល ឪពុកម្ដាយបុរសវ័យ៣០ឆ្នាំរូបនេះ បានតុបតែងបន្ទប់កូនប្រុសខ្ឡួនដូចបន្ទប់គេទើបរៀបការថ្មីថ្មោង ដោយពួកគេជឿលើក្បួនហុងស៊ុយថា ធ្វើបែបនេះនឹងឆាប់ទាក់ទាញបានកូនប្រសារ។ បន្ថែមពីនេះ អ៊ុំរបស់លោក ក៏លើកទឹកចិត្តថា បើរកបានប្រពន្ធ នឹងមានរង្វាន់ជាទីគាប់ចិត្ត។ សាមីខ្លួនបានបញ្ចប់ថា តាមការពិត លោកមិនបានរើសអ្វីច្រើនឡើយ គ្រាន់តែថារកអ្នកស្រលាញ់លោកមិនទាន់បានប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី