• 2015-10-06 20:34:56
  • ព័ត៌មាន

តើបេក្ខជនស្វ័យរិន និង​បំពេញវិជ្ជា​ខុសគ្នា​ដូចម្ដេច?

  • 2015-10-06 20:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ សិស្ស​ស្វ័យរិន និង សិស្ស​បំពេញ​វិជ្ជា​ជាមិ​នខាន។ មាន​អ្នក​ខ្លះ គិតថា​ដូចគ្នា តែ​ការពិត​វា​មិនដូចគ្នាទេ។

 

លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត បាន​មានប្រសាសន៍ពី​ភាពខុសគ្នា នៃពាក្យទាំងពីរ​នេះថា៖

 

 លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត

 

 

បេក្ខជនស្វ័យរិន សំដៅទៅលើសិស្ស ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ដែលជាធម្មតា យើងហៅកាត់ថា បាក់ឌុប) ដោយមិនបាច់ទៅរៀននៅសាលារដ្ឋ ឬឯកជនត្រួតថ្នាក់ទេ ដល់ពេលប្រឡង គឺគាត់អាចទៅប្រឡងបាន តែគាត់ត្រូវតែមកដាក់ពាក្យជាសិស្សស្វ័យរិននៅមន្ទីរអប់រំយុវជន និង កីឡា ជាមុនសិន ទើបគាត់មានសិទ្ធិប្រឡង។ បេក្ខជនស្វ័យរិនមិនមានការកំណត់ឆ្នាំនោះទេ បើធ្លាក់ឆ្នាំក្រោយប្រឡងឆ្នាំក្រោយទៀត ។

 

ចំណែកពាក្យ សិស្សបំពេញវិជ្ជា គឺជា សិស្សដែលរៀនក្រៅប្រព័ន្ធ (មិនរៀនសាលាចំណេះទូទៅរដ្ឋ និង ឯកជន) ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនចង់រៀនជាមួយមិត្តភ័ក្តិ ដោយសារការខ្មាសអៀន ឫ អ្នកមានការងារធ្វើហើយ តែមិនទាន់មានសញ្ញាបត្របាក់ឌុប គាត់ត្រូវទៅរៀនថ្នាក់មួយ ដែលហៅថា ថ្នាក់បំពេញវិជ្ជារៀនថ្ងៃ សៅរ៍-អាទិត្យ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ទី១២) ហើយប្អូនៗដែលចង់រៀនថ្នាក់បំពេញវិជ្ជានេះ ត្រូវមកដាក់ពាក្យនៅការិយាល័យក្រៅប្រព័ន្ធ។ លោកបញ្ជាក់ថា “បើបរិមាណសិស្សច្រើននៅតាមស្រុក គេបើកថ្នាក់រៀននេះ នៅតាមស្រុក តែបើមានសិស្សតិច គេប្រមូលគ្នាមក បើកនៅទីរួមខេត្តកំពត”។

 

“កាលពីមុនមានសិស្សច្រើន តែបច្ចុប្បន្នថ្នាក់បំពេញវិជ្ជានេះមានតែ ១ ថ្នាក់ទេ សម្រាប់ ១កម្រិតថ្នាក់ ពីមុនសិស្សបំពេញវិជ្ជាមានច្រើន ហើយបើពីថ្នាក់ទី ៧ ដល់ទី ១២ តែឥឡូវបើកតាមជាក់ស្តែង តាមចំនួនសិស្សដែលមាន និង តាមកម្រិតថ្នាក់”។ លោក តាក ហាប់ និយាយ៕

 

ខាងក្រោមនេះ ជា​ទិន្នន័យ​បេក្ខជន​ស្វ័យរិន និង បំពេញវិជ្ជា ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (២៤-សីហា-២០១៥) ផ្តល់​ដោយ លោក ស្រី សុសាផា​ ជា​អនុប្រធាន​ការិយាល័យ​មធ្យម​នៅ​មន្ទីរ​អប់រំយុវជន និង កីឡាខេត្ត​កំពត។

 

បេក្ខជនប្រឡង

បេក្ខជន​មក​ប្រឡង

បេក្ខជន​មក​ប្រឡងជាប់

ភាគរយ

សរុប

ស្រី

សរុប

ស្រី

សរុប

ស្រី

ស្វ័យរិន​ចំណេះ​ទូទៅ

4192

2019

2344

1179

55.92

58.40

បំពេញ​វិជ្ជា

2696

1058

1467

680

54.41

64.27

ស្វ័យរិន​បំពេញវិជ្ជា

1650

596

1041

432

63.09

72.48

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ រូបថត៖ ផ្ដល់ឲ្យ

មតិយោបល់